ជាតិ
សេដ្ឋកិច្ច
លោក ផារិន ឆដារង្សី៖ អ្នកបើកអាជីវកម្មថ្មី ជួបបញ្ហាលក់ផលិតផលថ្មី
× ភ្នំពេញ៖ លោក ផារិន ឆដារង្សី ជាម្ចាស់ក្រុមហ៊ុន SlickBooth ផ្នែករៀបចំកម្មវិធី បានចែករំលែកបទពិសោធផ្ទាល់របស់លោកជុំវិញការបើកអាជីវកម្មថ្មី (Start up Business)។ ចំពោះសហគ្រិនវ័យក្មេងមួយរូបនេះ ចំណង់ចំណូលចិត្តតែម្យ៉ាង មិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺត្រូវស្វែងរកចំណេះ ជំនាញលើវិស័យដែលខ្លួនគ្រោងដំណើរការអាជីវកម្មថែមទៀត។ ដល់ពេលបើកដំណើរការ ការរៀបចំក្រុមការងារ (Team Work) ឲ្យបានត្រឹមត្រូវ និងការចេះធ្វើផែនការអាជីវកម្ម គឺជាចំណុចស្នូលនៃដំណើរការមុខជំនួញ។ លើសពីនេះទៀត លោក រង្សី ចែករំលែកថា អ្វីដែលសហគ្រិនថ្មីនឹងជួបបញ្ហានោះគឺ ការបង្កើតផលិតផលដែលមានលក្ខណៈច្នៃប្រឌិតថ្មី ឬលេចធ្លោ។ ប៉ុន្តែឲ្យតែធ្វើចេញជាលទ្ធផលមួយដង ពីរដងហើយ ទំនុកចិត្តពីអតិថិជននឹងកើតមានតាមក្រោយ។
សូមស្ដាប់បទសម្ភាសរវាង លោក ញ៉ុង ហេង អ្នកកាសែតនៃសារព័ត៌មានថ្មីៗ និង លោក ផារិន ឆដារង្សី ដូចតទៅ៖
Tag:
ផារិន ឆដារង្សី
SlickBooth
Startup Business
© រក្សាសិទ្ធិដោយ thmeythmey.com