អត្ថបទពាណិជ្ជកម្ម
កាន់តែអស្ចារ្យ HUAWEI សហការឧបត្ថម្ភ Smart នាំមកនូវការប្រគំតន្ត្រីតារា CL ដ៏អស្ចារ្យប្រចាំឆ្នាំ
× HUAWEI ដែលគឺជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក ដែលកំពុងឡើងកូដនិងទទួលបានការពេញនិយមនៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជាផងដែរដែលនាពេលថ្មីៗនេះ HUAWEI ទទួលបានចំណាត់ទី២ ក្នុងបរិមាណលក់ បានសហការណ៍ឧបត្ថម្ភជាមួយក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនទូរសព្ទ័ចល័តឈានមុខគេនៅកម្ពុជា ការ នាំមកនូវការប្រគំតន្ត្រីលំដាប់អន្តរជាតិតារា CL ដ៏អស្ចារ្យប្រចាំឆ្នាំ ។ គួរកត់សំគាល់ថា HUAWEI បានធ្វើអោយកក្រើកនិងរញ្ផួយទីផ្សារស្មាតហ្វូន តាមរយៈការចេញ លក់ HUAWEI nova 2i ស៊េរីថ្មី ដែលមានរហ័សនាមថា “អាភ្នែក៤” ពោលគឺរាប់ចាប់តាំងពីអតិថិជន អ្នកលក់ ម្ចាស់ហាងទូរសព្ទ័ បានពេញចិត្តគ្រប់បែបយ៉ាងចំពោះ HUAWEI nova 2i នេះ ។ អ្វីដែលគួរអោយអស្ចារ្យនោះគឺស្តុកមកដល់អស់ៗ ចំនួន ៤ដងមកហើយ រហូតបំបែកបានឯកត្តកម្មមិនដែលធ្លាប់មានពីមុនលើតួរលេខលក់ ភាពពុះកញ្ជ្រោល ពីអតិថិជន ក៏ដូចជាអ្នកលក់ និងម្ចាស់ហាងនៅគ្រប់ ២៥ រាជធានីខេត្តក្រុងនៅកម្ពុជា ។
Huawei nova 2i គឺជាស្មាតហ្វូនកាមេរ៉ា៤ ដំបូងគេបង្អស់លើពិភពលោក បំពាក់អេក្រង់ធំ៥.៩ អ៊ីញ ពេញចិត្ត ពេញភ្នែក ពេញគែម ច្បាស់ថ្លាឆ្វង់កម្រិត ២K (១០៨០*២១៦០) ស្អាត ស្តើង ស្រាល តួរស្រោបលោហធាតុ ធន់ មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាពិសេសមានកាមេរ៉ាភ្លោះមុខក្រោយ អាចថតរូបច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ Portrait, Wide Aperture, ថតរូបកំប្លែងៗបន្ថែម Effect, Bokeh ប្រហាក់ប្រហែលនឹងកាមេរ៉ាអាជីព ។
អ្វីដែលពិសេស និងកក្រើកទៀតនោះ គឺអតិថិជន HUAWEI អាចឈ្នះ ១៤០ សំបុត្រ (៤០ Premium និង១០០ Green Ticket) ចូលរួមទស្សនាការប្រគំតន្ត្រីខ្នាតអន្តរជាតិដែលមានតារាចម្រៀងល្បី CL តាមរយៈចូលរួម Share និង ឈ្នះសំបុត្រងាយៗ ពោលគឺគ្រាន់តែ Share រូបភាព លើ Profile ជា Public និង mention ឈ្មោះ៤ នាក់ ដោយសរសេរ hastag: #HuaweiNova2i #4Cameras ដោយសរសេរចំណុចពិសេស ចំពោះទូរសព្ទ័ និងឈ្មោះម៉ូដែលទូរសព្ទ័ដែលកំពុងប្រើ (អាចចូលរួមគ្រប់ម៉ូដែលទាំងអស់របស់ហ៊ួរវ័យ) ជាការស្រេច ។ អតិថិជនដែលមានចំនួន Imoji (បេះដូង ញញឹម រីករាយ រំភើប..) ច្រើនជាងគេនឹង ទទួលបានសំបុត្រ ដោយឥតគិតថ្លៃ ។
លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារបានមានប្រសាសន៍ថា “ក្រោយពីពិធីសម្ពោធផ្លូវការ នាថ្ងៃ ២៥ និង ២៦ ដ៏កក្រើកថ្មីៗនេះជាមួយប្រ៉ូម៉ូសិនយក្ស Huawei nova 2i លើសពីនេះក្រុមហ៊ុនក៏នឹងបន្តសកម្មភាព ទីផ្សារ ប្រ៉ូម៉ូសិនយក្ស និងការឧបត្ថម្តដៃគូរសហការណ៍ ដើម្បីជំរុញ Huawei nova2i និងនាមសញ្ញា Huawei អោយកាន់តែទទួលបាននូវការពេញនិយម ចូលចិត្តពីគ្រប់អតិថិជន និងគ្រប់ទិសទី ដូចជា កម្មវិធីប្រកួតថតរូបដើម្បីអបអរស្វាគមន៍ឆ្នាំថ្មីឆ្នាំ២០១៨ ឧបត្ថម្ភ Smart នាំមកនូវការប្រគំតន្ត្រីតារា CL ដ៏អស្ចារ្យលំដាប់អន្តរជាតិប្រចាំឆ្នាំ ថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ២០១៧ ផងដែរ ”។
លោក Thomas Hundt នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Smart បានមានប្រសាសន៍ថា “ប្រជាប្រិយភាព និងភាពល្បីល្បាយ របស់តារាចម្រៀងកូរ៉េ K-Pop នៅកម្ពុជាគឺមានភាពពុះកញ្ផ្រោលក្តៅគគុក ដែលជាមូលហេតុដ៏ចំបងមួយ ដែល Smart មានមោទនភាពបានអញ្ផើញ និងរៀបចំការប្រគំតន្ត្រីខ្នាតអន្តរជាតិដែលមានតារាកូរ៉េដ៏ល្បីនេះ ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានសន្យាថានឹងនាំមកនូវតារាចម្រៀងល្បឺៗ កម្រិតអន្តរជាតិ ដើម្បីផ្តល់ជូននវូការកំសាន្ត និងភាពរីករាយ តែមួយគត់ទៅដល់អតិថិជនរបស់ខ្លួន ។ ឱកាសដ៏កម្របានមកដល់ហើយ បន្ទាប់ពីការប្រគំតន្ត្រីដែលមានតារាចម្រៀងដ៏ល្បីល្បាញ កម្រិតអន្តរជាតិដូចជា៖ Demi Lovato, Jessie J និង Rain នោះ ឥឡូវនេះគឺមានតារាចម្រៀងដ៏ល្បីមួយរូបទៀតគឺកញ្ញា CL នឹងមកសម្តែងជូនអតិថិជនជាទីស្រលាញ់ទាំងអស់របស់ Smart ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានផ្តល់ការជឿជាក់ និងបានជ្រើសរើសយកSmart ជាប្រតិបត្តិករទូរស័ព្ទរបស់ខ្លួន។ ឆ្នាំនេះ ក្រុមហ៊ុនបានផ្តល់ជូននូវការកំសាន្ត កម្រិតអន្តរជាតិដោយតារា Lee Chae-rin ដែលមហាជន ស្គាល់ថា CL នឹងមកសម្តែងផ្តល់ជូនផ្តាច់មុខតែមួយគត់ចំពោះអតិថិជន Smart ។ តារាចម្រៀងកូរ៉េល្បី CL វ័យ ២៦ ឆ្នាំ រូបនេះ គឺជាអតីតសមាជិកក្រុម 2NE1 បានឈ្នះពានរង្វាន់ជាច្រើនសម្រាប់ការនិពន្ធ បទចម្រៀង និងច្រៀង រឺសម្តែងល្បីៗ។ CL នឹងមកកូរ សម្តែង ច្រៀង លើតន្ត្រីខ្នាតអន្តរជាតិដ៏កក្រើកប្រចាំឆ្នាំនៅកម្ពុជា ជាមួយនឹងតារាចម្រៀង Original Songs ល្បីៗមួយចំនួនធំទៀត ដែលធ្វើអោយតន្ត្រីឆ្នាំនេះ កាន់តែធំ កាន់តែកក្រើក កាន់តែទាក់ទាញ ជាងឆ្នាំមុនៗ ។ លោកបានបន្ថែមថា ”ជាមួយនឹងការគាំទ្រពីអតិថិជននៅកម្ពុជា ដ៏ច្រើនលើសលុបចំពោះ Smart ក៏ដូចជាតារាចម្រៀងអន្តរជាតិ តារាចម្រៀងក្នុងស្រុក ក្រុមហ៊ុននឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជួយជំរុញវិស័យសិល្បៈតន្ត្រី និងគាំទ្រតារាចម្រៀងក្នុងស្រុក និងបន្តផ្តល់ជូននូវការកំសាន្តកម្រិតពិភពលោក ជូនទៅដល់អតិថិជនរបស់ Smart ក៏ដូចជាប្រជាជន កម្ពុជាទាំងអស់។”
ព័ត៌មានលម្អិត សូមតាមដានហ្វេសបុក Huawei Mobile (KH) និង Smart Axiata
គួរកត់សំគាល់ថា ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំង ឡើងកូដខ្លាំង រួមមាន៖ Huawei P10/ P10Plus, Huawei nova 2i, Huawei Y7 Prime, T3 (10), Y6 II, Y5 II, Y3 II, Y3 2017 ជាមួយនឹងប្រូម៉ូសិនយក្ស គឺជាកម្មវិធី ថែមធំៗ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ឫកាដូអស់ពីស្តុក ។
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com