ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
វិទ្យាស្ថានខុងជឺជាទ្វារដើម្បីស្វែងយល់ពីចិន
18, Dec 2017 ,
5:35 pm
រូបភាព
×
ដោយ:
តន ចាន់រិទ្ធារ៉ា
ប៉េកាំង៖ វិទ្យាស្ថានខុងជឺ នឹងបង្កើនវត្តមានរបស់ខ្លួននៅតាមប្រទេសតាមបណ្ដោយទន្លេមេគង្គ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរទំនាក់ទំនងរវាងចិន និងប្រទេសចំនួនប្រាំផ្សេងទៀតដែលជាសមាជិកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC) ។ នេះបើតាមការលើកឡើងរបស់អគ្គនាយក រងនៃវិទ្យាស្ថានខុងជឺផ្ទាល់ ដែលបន្តថា វិទ្យាស្ថានខុងជឺជាទ្វារសម្រាប់ស្វែងយល់ឲ្យបានច្រើនពីប្រទេសចិន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានមកពីប្រទេសប្រាំនៃសមាជិក LMC នៅថ្ងៃទី១៨ ខែធ្នូ អគ្គនាយករងវិទ្យាស្ថានខុងជឺទីក្រុងប៉េកាំងលោក Yu Yunfeng ចាត់ទុកវិទ្យាស្ថានខុងជឺ ជាស្ពានសម្រាប់ភ្ជាប់ ទំនាក់ទំនងរវាងចិន និងប្រទេសទាំងប្រាំនៃទន្លេមេគង្គ ក៏ដូចជាទ្វារសម្រាប់ការស្វែងយល់ពីចិនដែរ។ លោកបន្តថា វិទ្យាស្ថានខុងជឺ មិនត្រឹមបង្រៀនភាសាចិនឡើយ តែក៏ជួយពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំង៦ ។
គិតត្រឹមឆ្នាំ២០១៧ វិទ្យាស្ថានខុងជឺមានទីតាំងចំនួន១៩ នៅក្នុងប្រទេសទាំងប្រាំតាមដងទន្លេមេគង្គរួមមាន ថៃ មីយ៉ាន់ម៉ា កម្ពុជា ឡាវ និងវៀតណាម និងមានថ្នាក់បង្រៀនភាសាចិនចំនួន២៥ថ្នាក់ ដោយមានថៃមានចំនួនច្រើនជាងគេ។ ដោយឡែក នៅកម្ពុជាវិញ វិទ្យាស្ថានខុងជឺមានមួយទីតាំង និងមានថ្នាក់បង្រៀនចំនួនបីប៉ុណ្ណោះ ខណៈប្រទេសបីទៀតក៏មិនមានច្រើនដែរ។ យ៉ាងណាក្ដី ចំនួនវិទ្យាស្ថាននេះនឹងកើនឡើងនៅពេលខាងមុខ។
ជុំវិញអតុល្យភាពនៃចំនួនវិទ្យាស្ថានខុងជឺងនេះ លោក Yu Yunfeng បានលើកឡើងពីកត្តាមួយ ចំនួន ដែលរាប់ទាំងទំនាក់ទំនងរវាងប្រទេសទាំងប្រាំជាមួយចិន បំណងបើកវិទ្យាស្ថានរបស់ប្រទេសនីមួយៗ និងការផ្ដល់ការអនុញ្ញាតឲ្យបើកវិទ្យាស្ថានជាដើម។ សម្រាប់ប្រទេសថៃដែលមានវិទ្យាស្ថានខុងជឺច្រើន ជាងគេ លោក Yu អះអាងថា សង្គមថៃមានជំហរបើកចំហទៅកាន់ចិន មិនថារដ្ឋាភិបាល ឬប្រជាជន ឡើយ។
លោក Yu បញ្ជាក់ថា វិទ្យាស្ថានរបស់លោកក៏បានកំណត់អាទិភាពក្នុងការបង្កើតវិទ្យាស្ថាន និងថ្នាក់បង្រៀននៅតាមប្រទេសផ្សេងៗ ក៏ដូចជាការដាក់សំណើសុំពីរដ្ឋាភិបាល និងសាកលវិទ្យាល័យជាម្ចាស់ផ្ទះ។ «វាក៏អាស្រ័យលើបំណងរបស់ប្រទេសទាំងនោះក្នុងការធ្វើកិច្ចសហប្រតិបត្តិការដើម្បីបើកវិទ្យាស្ថាន ឬថ្នាក់បង្រៀនខុងជឺ។» នេះជាបន្ថែមរបស់លោកចំពោះមុខអ្នកសារព័ត៌មាននៅឯទីស្នាក់ការធំវិទ្យាស្ថានខុងជឺ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ចិន
3thLMC
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
5 ថ្ងៃ
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
6 ថ្ងៃ
បុរាណវិទូប្រឹងគាស់កកាយអាថ៌កំបាំងព្រែកជីកស្រមោច ដែលបានជីកមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧
7 ថ្ងៃ
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
6 ម៉ោង
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម