ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
របាំង​ការពារ​ពន្លឺ​អាចជួយ​ការពារ​ខួរក្បាល​របស់​អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​
26, Oct 2023 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា អ្នកស្រាវជ្រាវ​បាន​សម្គាល់​ដឹង​អំពី​របៀប​ដែល​ផ្នែក​របស់​ខួរក្បាល​អាច​ការពារ​ខ្លួនឯងបាន​ពី​ការខូចខាត​ដោយសារតែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។​



​ការរកឃើញ​ដ៏​អស្ចារ្យ​ទាំងនេះ​បានមកពី​ការស្រាវជ្រាវ​នៅលើ​សត្វ​កណ្តុរ​ដែល​អាច​បង្កើតបាន​ជាការ​ព្យាបាល​ថ្មី​មួយ​លើ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅលើ​មូល​ហេតុដែល​ប្រភេទ​នៃ​កោសិកា​ខួរក្បាល​មួយចំនួន​ងាយ​នឹង​ស៊ាំ​ភាព​កង្វះ​អុកស៊ីសែន​ជាង​កោសិកា​ផ្សេង​ម្លេះ ក្នុងពេល​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា កោសិកា​ដែលមាន​ភាពស៊ាំ​ខ្លាំង​ទាំងនេះ​គឺ​ផលិត​នូវ​អ័រម៉ូន Harmartin ក្នុង​កម្រិត​ខ្ពស់​មួយ​ជាង​កោសិកា​សរសៃប្រសាទ​ដទៃ​នៅពេល​ពួកគេ​កង្វះ​អុកស៊ីសែន​ជា​បណ្តោះអាសន្ន​។​

​តាមរយៈ​ការទប់ស្កាត់​ការផលិត​ប្រូតេអ៊ីន​នេះ អ្នកស្រាវជ្រាវ​បាន​រកឃើញថា កោសិកា​បាន​ងាយ​នឹង​ស្លាប់​ដោយសារតែ​ការ​កង្វះ​អុកស៊ីសែន​ណាស់ ទាំង​ក្នុង​មន្ទីរពិសោធន៍ និង​កណ្តុរ​ដែល​រស់​។ ពួកគេ​ក៏បាន​រកឃើញ​ទៀតថា កោសិកា​សរសៃប្រសាទ​ដែល​គេ​ឆ្នៃ​ឲ្យ​ផលិត​ប្រូតេអ៊ីន Hamartin កាន់តែច្រើន​គឺ​ងាយ​នឹង​ស៊ាំ​ខ្លួន​នឹង​ការ​កង្វះ​អុកស៊ីសែន និង​ស្ករ​ណាស់​នៅពេល​ពិសោធន៍​ក្នុង​មន្ទីរពិសោធន៍​។​

​ការផលិត​ប្រូតេអ៊ីន​ការពារ​នេះ​មាន​ឥទ្ធិពល​លើ​ការជួយ​ដល់​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​មធ្យោបាយ​ថ្មី​ជាច្រើន​ក្នុងការ​បង្ការ ឬ​ព្យាបាល​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ យ៉ាងណាមិញ ការស្រាវជ្រាវ​ដ៏​អស្ចារ្យ​មួយ​នេះ​ចំពោះ​សត្វ​គឺ​ត្រូវតែ​ធ្វើ​សិន​មុនពេល​អនុវត្ត​លើ​មនុស្ស​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com