កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ Puncheon ត្រូវ​ចាប់ខ្លួន​ក្រោម​បទ​ចាប់រំលោភ និង​ប្រើ​អាវុធ​ខុសច្បាប់​
19, Dec 2017 , 2:38 pm        
រូបភាព
​កីឡាករ Jason Puncheon របស់ Crystal Palace ត្រូវបាន​ចោទប្រកាន់​ពីបទ​ចាប់រំលោភ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​បង្កើត​ឲ្យ​មាន​ហិង្សា​កាលពី​ថ្ងៃទី​១៦ ខែធ្នូ កន្លងទៅ​។​
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ប៉ូលិស​បាន​ចាប់ខ្លួន​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស វ័យ​៣១​ឆ្នាំ​រូបនេះ​នៅក្បែ​ក្លិប​រាត្រី​មួយកន្លែង ក្រោយពី​រូបគេ​បង្ក​ឲ្យ​មានការ​រំខាន​នៅ​ទីនោះ​។​



​មន្ត្រី​ប៉ូលីស​បាន​និយាយថា​៖« Jason Puncheon អាយុ ៣១​ឆ្នាំ មកពី​ទីក្រុង Kingswood ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើស​សាធារណៈ​៤​ករណី រួមមាន ការបង្ក​ភាពភ័យក្លាច ញុះញង់​ឲ្យ​មាន​អំពើហិង្សា ការប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​រំលោភ​»​។​

​យ៉ាងណាក៏ដោយ Puncheon បាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន រង់ចាំ​បង្ហាញខ្លួន​ក្នុង​តុលាការ Guildford Magistrates នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៨​។​
​ជុំវិញ​ករណីនេះ ក្លិប Crystal Palace មិនទាន់​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​នៅឡើយ​ទេ​៕


Tag:
 បាល់ទាត់​
  Crystal Palace
  Jason Puncheon
  ចាប់រំលោភ
© រក្សាសិទ្ធិដោយ thmeythmey.com