កីឡាអន្តរជាតិ
អន្តរជាតិ
FA ពិន័យ Lanzini ២​ប្រកួត​ដោយសារ​ធ្វើ​ពុត​ដួល​លើ​ទីលាន​
19, Dec 2017 , 5:23 pm        
រូបភាព
Manuel Lanzini ខ្សែប្រយុទ្ធ​របស់ West Ham ជា​កីឡា​ករទី​ពីរ​ក្នុង​ក្របខណ្ឌ Premier League​ដែល​ត្រូវ​រង​ពិន័យ​ដោយសារ​ធ្វើ​ពុត​ជា​ដួល (Diving) បំភាន់​ភ្នែក​អាជ្ញាកណ្តាល​ដើម្បី​បាន​បាល់​ពិន័យ​។



​ទីភ្នាក់ងារសារព័ត៌មាន AFP ផ្សាយ​ថា ក្នុងអំឡុង​ការប្រកួត​ក្របខណ្ឌ​លី​ក​កំពូល​អង់គ្លេស​ដែល​ក្រុម​រហស្ស​នាម​ញរ​ញួ​ធំ យកឈ្នះ Stoke City ៣-០ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន Lanzini បាន​ប៉ះ​ទ​ង្គិ​ត​ជាមួយ​ខ្សែការពារ Erik Pieters ហើយ​ធ្វើ​ពុត​ជា​ដួល​ក្នុង​តំបន់​គ្រោះថ្នាក់​ដោយ​ទទួលបាន​បាល់​ពិន័យ​១១​ម៉ែត្រ​ដែល​ទាត់​បញ្ចូល​ទី​ដោយ Mark Noble​។​

​ករណីនេះ​បានធ្វើ​ឲ្យ​កីឡាករ វ័យ​២៤​ឆ្នាំ ត្រូវ​រង​ពិន័យ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស FA ចំនួន​២​ប្រកួត​សម្រាប់​ការប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស គឺ​ពេល​ប៉ះ​ជាមួយ Arsenal និង Newcastle​។



 FA បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់ថ្មី​ចាប់ពី​រដូវ​កាល ២០១៧-២០១៨ នេះ​តទៅ ដោយ​ដាក់ពិន័យ​កីឡាករ​រូប​ណា​ដែល​ធ្វើ​ពុត​ដួល​ក្នុង​ទីលាន​បោក​ភ្នែក​អាជ្ញាកណ្តាល​ឲ្យ​ពិន័យ​ទៅលើ​គូប្រជែង ដើម្បី​ទទួលបាន​កាត​ក្រហម ឬ​កាត​លឿង​ទី​២ និង​បាល់​ពិន័យ​១១​ម៉ែត្រ​។​

Lanzini ជា​កីឡា​ករទី​២​ហើយ​ដែល​ត្រូវ​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស​ពិន័យ ក្រោយពេល​ខ្សែប្រយុទ្ធ Oumar Niasse របស់ Everton ត្រូវបាន​ពិន័យ​លើកដំបូង​គេ​បង្អស់​សម្រាប់​ច្បាប់​ថ្មី​ក្នុង​លី​ក​ទីមួយ​អង់គ្លេស​នេះ​៕


Tag:
 បាល់ទាត់​
  FA
  ធ្វើ​ពុត​ដួល
© រក្សាសិទ្ធិដោយ thmeythmey.com