កីឡាអន្តរជាតិ
អន្តរជាតិ
AT Madrid ប្តឹងទៅ FIFA ពីបទ Barcelona ទាក់ទង Griezmann
20, Dec 2017 , 3:59 pm        
រូបភាព
​ក្លិប Atletico Madrid បានដាក់​ពាក្យបណ្តឹង​ទៅកាន់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ​ក្រោម​បទ​ចោទថា Barcelona បាន​ទាក់ទង​ជាមួយ Antoine Griezmann ដោយ​មិនបាន​ប្រាប់​ខ្លួន​ជាមុន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​



​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង វ័យ​២៦​ឆ្នាំ បាន​យល់ព្រម​បន្ត​កិច្ចសន្យា​រហូតដល់​រដូវ​កាល ២០២១-២០២២ ជាមួយ​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ ក្រោយ​បរាជ័យ​ផ្លាស់​ទៅ Manchester United កាលពីដើម​រដូវ​កាល​នេះ​។ ក្រោយ​បន្ត​កិច្ច​ស​ន្សា អតីត​សមាជិក Real Sociedad នេះ​កើន​តម្លៃ​ខ្លួន​រហូតដល់ ១០០​លាន​អឺរ៉ូ ប្រហែល ១១៨​លាន​ដុល្លារ ប្រសិនបើ​ក្លិប​ផ្សេង​ចង់បាន​រូបគេ​នោះ​។​

​បន្ទាប់ពី​មានការ​លេច​លឺថា ក្រុម​កំពុង​នាំមុខគេ​ក្នុង​តារាង La Liga ទាក់ទង​ជាមួយ Griezmann តាមរយៈ​គ្រួសារ​របស់គេ​ជា​សារ​ធារ​ណៈ បានធ្វើ​ឲ្យ AT Madrid ខឹងសម្បារ​យ៉ាងខ្លាំង ដោយ​លើក​ហេតុផល​ថា នេះ​ជា​ទង្វើ​ខុសច្បាប់ ហើយ​ធ្វើ​ពាក្យបណ្តឹង​ទៅកាន់​អង្គភាព​គ្រប់គ្រង​កីឡា​ពិភពលោក​តែម្តង​។​

​យ៉ាងណាក៏ដោយ ខាង​ភាគី Barcelona ក៏បាន​សារភាពថា​ពួកគេ​បាន​ទាក់ទង​ជុំវិញ​រឿន​នេះ​មែន ប៉ុន្តែ​ត្រឹម​សមាជិកគ្រួសារ​របស់ Griezmann ប៉ុណ្ណោះ​។​
​ក្នុងករណី​ខាងលើនេះ ប្រសិនបើ FIFA រកឃើញថា​ក្លិប​រហស្សនាម​អ្នកមាន​បុណ្យ​បាន​ប្រព្រឹត្ត​ខុសច្បាប់​កីឡា​មែន​នោះ ក្រុម​ដែល​ស្ថិតនៅ​តំបន់ Catalans នេះ​អាច​នឹងត្រូវ​ហាមឃាត់​ការផ្ទេរ​កីឡាករ​នៅពេល​ទីផ្សារ​បើកទ្វារ​ចំនួន​២​ដង​៕


Tag:
 បាល់ទាត់​
  Atletico Madrid
  Barcelona
  Antoine Griezmann
© រក្សាសិទ្ធិដោយ thmeythmey.com