កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ លោកពូ​ទីន​បន្ថែម​ប៉ូលិស​សម្ងាត់ ព្រោះ​ខ្លាច​មាន​ករណី​វាយ​គ្នា​ដូច​នៅ Euro 2016
22, Dec 2017 , 9:39 pm        
រូបភាព
​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​នឹង​ប្រើប្រាស់​ប៉ូលិស​សម្ងាត់​របស់​រុស្ស៊ី​ដើម្បី​ពង្រឹង​សន្តិសុខ​នៅក្នុង​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក FIFA World Cup នៅ​ឆ្នាំក្រោយ​។ ប្រធានាធិបតី​រុស្ស៊ី​ធ្វើបែបនេះ ដ្បិត​ខ្លាចក្រែង​មានការ​ប៉ះទង្គិច​គ្នា​ដូច​កាលពី​អ្នកគាំទ្រ​រុស្ស៊ី និង​អង់គ្លេស​ធ្លាប់មាន​បញ្ហា​នឹង​គ្នា​ក្នុង​ព្រឹត្តិការណ៍ Euro 2016 ។​



​សារព័ត៌មាន DailyMail ផ្សាយ​ថា ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ា​ឌី​មៀរ​ពូ​ទីន បាន​ចាត់​ឲ្យ​ក្រុម​ប៉ូលីស​សម្ងាត់ KGB (Komitet Gosudarstvennoy Bezopasnosti) ទទួលបន្ទុក​ការពារ​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​ដែល​រុស្ស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០១៨ ដើម្បី​កម្ចាត់​ក្រុម​អ្នកគាំទ្រ​ណា​ដែល​អុកឡុក​នៅ​កីឡដ្ឋាន និង​តាម​ដងផ្លូវ​ជាដើម​។​

​កាលពី​នៅក្នុង​ការប្រកួត​ពានរ​ង្វាន់ Euro ឆ្នាំ​២០១៦ ដែល​បារាំង​ធ្វើជា​ម្ចាស់ផ្ទះ​នោះ អ្នកគាំទ្រ​រុស្ស៊ី​បាន​វាយប្រហារ​អ្នក​គ្រាំទ្រ​អង់គ្លេស​បង្ក​ឲ្យ​មាន​ភាពរ​ញ៉េ​រ​ញៃ ព្រមទាំង​មាន​អ្នករងរបួស​ជាច្រើន​ថែមទៀត​។ ជុំវិញ​ករណីនេះ ត្រូវបាន​គេ​ជឿជាក់ថា អាច​នឹង​កើតឡើង​ម្តងទៀត​ក្នុងការ​ប្រកួត World Cup ឆ្នាំ​២០១៨​។​



​នេះ​មានន័យថា​អ្នកគាំទ្រ​រុស្សី​ទំនងជា​ស្ថិតក្រោម​ការគ្រប់គ្រង​ខ្ពស់បំផុត​ពី​សំណាក់​កងកំលាំង​ពិសេស ក្រោម​ហេតុផល​ព្រួយបារម្ភ​កើត​ជម្លោះ​ជាមួយ​អ្នកគាំទ្រ​គូប្រជែង​ដែល​ព្យាយាម​បង្កបញ្ហា​។​

​ការចូលរួម​របស់​អង្គភាព​សម្ងាត់ KGB គឺជា​ការបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់លោក​ពូ​ទីន​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​អ្នកធ្វើដំណើរ​ទៅ​រុស្ស៊ី​ក្នុងអំឡុងពេល​ប្រកួត​មាន​ភាពកក់ក្តៅ មិនមាន​ការភ័យខ្លាច​លើ​បញ្ហា​សន្តិសុខ​៕

Tag:
 បាល់ទាត់ FIFA World Cup
  រុស្ស៊ី​
  ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com