កីឡាអន្តរជាតិ
អន្តរជាតិ
ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ព្យុះ Tembin នៅ​ហ្វីលីពីន ឡើងដល់​១៣៣​នាក់​ហើយ​
23, Dec 2017 , 3:43 pm        
រូបភាព
ក្រុមសង្គ្រោះជួយជនរងគ្រោះដោយសារព្យុះ Tembin។ រូបថត AFP
ក្រុមសង្គ្រោះជួយជនរងគ្រោះដោយសារព្យុះ Tembin។ រូបថត AFP
ដោយ: ធីតា
​ខ្យល់ព្យុះ​ត្រូពិច Tembin បានសម្លាប់​មនុស្ស​ដល់​ទៅ​១៣៣​នាក់​ហើយ​នៅ​កោះ​មិន​ដា​ណាវ ភាគខាងត្បូង​ហ្វីលីពីន ជាមួយគ្នានេះ មនុស្ស​ជាច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន​។ នេះ​បើតាម​ការរាយការណ៍រ​បស់ AFC ដោយបាន​ដកស្រង់​សំដី​មន្ត្រី​ហ្វីលីពីន នៅ​ថ្ងៃ​សៅរ៍ ទី​២៣ ខែធ្នូ​។​



​មិន​ដា​ណាវ គឺជា​កោះធំ​ជាងគេ​លំដាប់​ទី​ពីរ​នៅ​ហ្វីលីពីន ដែល​កំពុង​រងគ្រោះ​ដោយសារ​ការ​បក់បោក​នៃ​ខ្យល់ព្យុះ​ត្រូ​ពិ​ក Tembin ហើយ​បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ទឹកជំនន់ និង​ការបាក់​ស្រុតដី​។ ក្នុង​រយៈពេល​២​ថ្ងៃ បើ​គិត​ចាប់តាំងពី​ថ្ងៃ​សុក្រ មនុស្ស​ចំនួន​កើន៧៤​នាក់ទៅ១៣៣នាក់ ​ត្រូវ​រាយការណ៍​ថា ស្លាប់ រីឯ​អ្នកភូមិ​ជាច្រើន​នាក់​ទៀត​កំពុង​បាត់​ខ្លួន​។​

​បើតាម​ស្ថាប័ន​ឧតុនិយម​ហ្វីលីពីន ព្យុះ Tembin នឹង​បន្តដំណើរ​បោកបក់​ទៅលើ​កោះ Palawan បន្ថែមទៀត​៕

អត្ថបទទាក់ទង


Tag:
 អាកាសធាតុ
  ហ្វីលីពីន
  Tembin
© រក្សាសិទ្ធិដោយ thmeythmey.com