កីឡាអន្តរជាតិ
អន្តរជាតិ
El Clasico រៀបចំ​លើកដំបូង​បំផុត​នៅ​៧​ល្ងាច​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​អាស៊ី​ជាង​៦៥០​លាន​នាក់​
23, Dec 2017 , 5:01 pm        
រូបភាព
អ្នកគាំទ្រនៅអាស៊ី អាចមើលជំនួបរវាង Ronaldo និង Messi យ៉ាងត្រជាក់ភ្នែក។ រូបថត AFP
អ្នកគាំទ្រនៅអាស៊ី អាចមើលជំនួបរវាង Ronaldo និង Messi យ៉ាងត្រជាក់ភ្នែក។ រូបថត AFP
ដោយ: រួបរួម
​ដើម្បី​ពង្រីក​ទីផ្សា​របស់ខ្លួន​នៅ​អាស៊ី ដែលមាន​អ្នកគាំទ្រ​ប្រមាណ​៦៥០​លាន​នាក់ ក្របខណ្ឌ La Liga របស់​អេ​ស្ប៉ា​ញ រៀបចំ​ជំនួប El Clasico ជា​លើក​បំផុត​នា​វេលា​ម៉ោង​ថ្ងៃត្រង់ ហើយ​ត្រូវ​នឹង​ក្បាល​ព្រលប់​នៅ​តំបន់​អាស៊ី​។ នៅ​ម៉ោង​៧​ល្ងាច [​ម៉ោង​នៅ​កម្ពុជា​] Real Madrid ស្វាគមន៍ Barcelona ខណៈ​ម្ចាស់ផ្ទះ​ត្រូវការ​ឈ្នះ​ខ្លាំង​បំផុត​។​



​អ្នកគាំទ្រ​នៅ​អាស៊ី​ដែលមាន​ប្រមាណ​ជាង​៦៥០​លាន​នាក់ រង់ចាំ​យ៉ាង​អន្ទះសា​សម្រាប់​ជំនួប El Clasico រវាង Real Madrid និង Barcelona ជាពិសេស​ការ​ប៉ះគ្នា​រវាង​កីឡាករ​ឆ្នើម​ពិភពលោក Cristiano Ronaldo និង Lionel Messi​។ បើតាម​ការលើកឡើងរ​បស់ AFP នេះ​មិនមែនជា​រឿង​ចៃដន្យ​នោះឡើយ ដែល​ក្របខណ្ឌ La Liga រៀបចំ​ការប្រកួត​នៅ​ម៉ោង​មាស​ក្នុង​តំបន់​អាស៊ី ពីព្រោះ​វា​ជា​យុទ្ធសាស្ត្រ​វាយលុក​ទីផ្សារ​។​

Real Madrid បច្ចុប្បន្ន​ស្ថិតនៅ​លេខ​៤ ដោយមាន​ពិន្ទុ​តិចជាង Barcelona រហូតដល់​ទៅ​១១​ពិន្ទុ ដូច្នេះ​ជ័យជម្នះ​ពិតជា​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ពួកគេ​ក្នុងជំនួប El Clasico ដែល​ត្រូវបាន​ចាត់ទុក​ជាការ​ប៉ះគ្នា​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក​បាល់ទាត់​។​

Barcelona ស្ថិតនៅក្នុង​តំបន់ Catalonia ដែល​កំពុង​ប្រទាញប្រទង់​ដោយ​ការធ្វើប្រជាមតិ ចាត់ទុក​រឿង​នយោបាយ​មួយ​ឡែក ដោយ​ពួកគេ បង្កើន​គម្លាត​នាំមុខគេ​លើ​កំពូល​តារាង La Liga​។​

​ម្ចាស់ផ្ទះ Real Madrid ក្រោម​ការដឹកនាំ​របស់​លោក Zinedine Zidane រំពឹង​ដាក់​កីឡាករ Ronaldo ចាប់​ដៃគូ​ជាមួយ Karim Benzema និង Gareth Bale ជា​លើកដំបូង​ក្នុង​រដូវ​កាល​នេះ ខណៈ​គ្រូបង្វឹក Barcelona លោក Ernesto Valverde បន្ត​ជំនឿ​លើ Messi ហើយ​សង្ឃឹមថា ការប្រកួត​នឹង​ដំណើរការ​ទៅដោយ​រលូន​៕


Tag:
 បាល់ទាត់
  Ronaldo
  Messi
© រក្សាសិទ្ធិដោយ thmeythmey.com