កីឡាអន្តរជាតិ
អន្តរជាតិ
Jose Mourinho ដាក់​គោលដៅ​ទិញ​កូនប្រុស Patrick Kluivert ពី Ajax នៅ​ខែមករា​
25, Dec 2017 , 3:33 pm        
រូបភាព
​លោក Jose Mourinho កំពុង​ដាក់​គោលដៅ​លើ​ខ្សែបម្រើ​វ័យក្មេង Justin Kluivert របស់​ក្រុម Ajax ដែលជា​កូនប្រុស​របស់​អតីត​វីរបុរស Bacelona លោក Patrick Kluivert នៅក្នុង​បញ្ជី​ទិញ​ចូល​របស់ Manchester United ពេល​ទ្វារ​ដោះដូរ​កីឡាករ​បើក​នៅ​មករា​ខាងមុខនេះ​។​



​យោងតាម​ការផ្សាយ​រប​ស់ TheSun ខ្សែបម្រើ​សញ្ជាតិ​ហូ​ឡង់ វ័យ​១៨​ឆ្នាំ​រូបនេះ ស្ថិតក្នុង​ចំណោម​យុវជន​ដែលមាន​ទេពកោសល្យ នៅក្នុង​ក្រសែភ្នែក​របស់​អ្នកចាត់ការ​រហស្សនាម The Special One ដើម្បី​យកមក​ពង្រឹង​តំបន់​ស្លាប​របស់ Manchester United​។​



​ដោយសារ​ខកខាន​នាំយក Ivan Perisic ពី Inter Milan មកកាន់​ទឹកដី Old Trafford អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៤​ឆ្នាំ បាន​សម្លឹងមើល​កីឡាករ​ផ្សេងទៀត​នៅ​ខែមករា ហើយ Kluivert កំពុង​ស្ថិតក្រោម​ការតាមដាន​របស់លោក​។​

​កូនប្រុស​របស់​អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ហូ​ឡង់ Patrick Kluivert បានបង្ហាញ​ខ្លួន​លើកដំបូង​ឲ្យ Ajax កាលពី​រដូវ​កាល​មុន​ជាមួយ​ភាព​ប៉ិនប្រសប់​គួរ​ឲ្យ​គត់​សម្គាល់ និង​ជាពិសេស​ពេល​លេង​ទល់នឹង​ក្រុម​បិសាច​ក្រហម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Europa League ដែល​ធ្វើ​ឲ្យ Mourinho ចាប់អារម្មណ៍ ហើយក៏​បានផ្តល់​ដំបូន្មាន​ខ្លះៗ​ដល់​រូបគេ​ផងដែរ នៅក្រោយ​ចប់​ការប្រកួត​ដែល Manchester United ឈ្នះ Ajax ២-០ នោះ​។



​ក្រៅពី Kluivert មាន​កីឡាករ​ផ្សេងទៀត​ដូចជា Malcom របស់​ក្រុម Bordeaux Christian Pulisic របស់ Borussia Dortmund និង Thomas Lemar របស់ Manaco ក៏​ស្ថិតក្រោម​ការចង់បានរ​បស់ Mourinho ដែរ​៕

Tag:
 បាល់ទាត់​
  Jose Mourinho
  Justin Kluivert
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com