ជាតិ
៣​ឆ្នាំ​៖ អ្នកកាសែត​ថ្មីៗ ២៥​នាក់​ចេញ​យក​ព័ត៌មាន​៥២​លើក​ក្នុងប្រទេស​ចំនួន​១៦
28, Dec 2017 , 10:48 am        
រូបភាព
ដោយ: ថ្មីៗ
​គ្រាន់តែ​នៅក្នុង​ឆ្នាំ​២០១៧ អ្នកកាសែត​ថ្មីៗ​៩​នាក់ បានចេញ​យក​ព័ត៌មាន​២១​លើក​ក្នុងប្រទេស​ចំនួន​១១​។ សារព័ត៌មាន​ថ្មីៗ​បានទទួល​ការចាប់អារម្មណ៍​កាន់តែខ្លាំង​នៅក្នុង​ឆ្នាំ​២០១៧ ពី​បណ្តា​ស្ថានទូត អង្គការ​អន្តរជាតិ និង​ក្រុមហ៊ុន​ធំៗ ដែល​បាន​អញ្ជើញ​អ្នកកាសែត​អាជីព​នៃ​អង្គភាព​នេះ ទៅយក​ព័ត៌មាន​នៅ​បរទេស​។ ក្នុង​ឆ្នាំ​២០១៦ អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ៦​នាក់​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​យក​ព័ត៌មាន​១៣​លើក នៅក្នុង​ប្រទេស​ចំនួន​៦​។ ចំណែកឯ​ក្នុង​២០១៥  អ្នកកាសែត​១០​នាក់​របស់​ថ្មីៗ ក៏បាន​ចេញ​យក​ព័ត៌មាន និង​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ចំនួន​១៨​លើក​នៅក្នុង​ប្រទេស​ចំនួន​៩ ផងដែរ​។​



​គណៈ​គ្រប់គ្រង​នៃ​សារព័ត៌មាន​ថ្មីៗ មាន​មោទកភាព​ជា​ពន់ពេក​ដែល​អង្គភាព​ព័ត៌មាន​នេះ​នៅ​បន្ត​ទទួលបាន​ការផ្តល់​តម្លៃ​ពី​បណ្តា​ស្ថានទូត អង្គការ​អន្តរជាតិ និង​ក្រុមហ៊ុន​ធំៗ ចំពោះ​ការងារ​ដ៏​មាន​វិជ្ជាជីវៈ​របស់ខ្លួន​។ មិនថាតែ​ការអញ្ជើញ​ឲ្យ​ចូលរួម​យក​ព័ត៌មាន ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​វិ​ក្រឹ​ត​ការ​នៅ​បរទេស​តែប៉ុណ្ណោះ​ទេ ស្ថាប័ន​អន្តរជាតិ​ទាំងនោះ​ក៏​មិនបាន​ភ្លេច​អ្នកកាសែត​ថ្មីៗ  ក្នុង​បេសកកម្ម​ចុះ​យក​ព័ត៌មាន​នៅក្នុង​ប្រទេស​នោះដែរ​។​
​ការផ្តល់​តម្លៃ ការលើកទឹកចិត្ត​រប​ស់​ស្ថានទូត អង្គការ​អន្តរជាតិ និង​ក្រុមហ៊ុន​ឯកជន​ធំៗ​ដល់​អ្នកកាសែត​អាជីព​វ័យក្មេង​របស់​អង្គភាព​ថ្មីៗ គឺជា​កាយវិការ​បង្ហាញ​ការគាំទ្រ និង​លើកស្ទួយ​វិស័យ​សារព័ត៌មាន និង​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​។​

​ខាងក្រោម​នេះ គឺជា​រូបភាព​នៃ​អ្នកកាសែត​ថ្មីៗ​របស់​យើង​ក្នុង​បេសកកម្ម​ក្រៅប្រទេស​៖

១- កញ្ញា ខន ចំប៉ា ត្រូវបាន​ជ្រើសរើស​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​អ្នកកាសែត​អាស៊ាន​ដោយ​ត្រូវ​ធ្វើដំណើរ​ទៅកាន់​បីប្រទេស៖

-ទស្សនកិច្ចនៅASIA-PACIFIC CENTER FOR SECURITY STUDIES នៅរដ្ឋហាវ៉ៃសហរដ្ឋអាមេរិក


-ជំនួបពិភាក្សាអំពីបញ្ហាឧបទ្វីបកូរ៉េជាមួយអ្នកកាសែតជប៉ុន នៅAmerican Center Japan នៅទីក្រុងតូក្យូ ប្រទេសជប៉ុន


- ទស្សនកិច្ចនៅតំបន់គ្មានកងទ័ព(DMZ) នៅព្រំដែននៃប្រទេសកូរ៉េទាំងពីរ



២- លោក រំដួល ចិ​ត្រា ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ពង្រឹង​ទីផ្សារ​ទេសចរណ៍ CLMV (Cambodia-Laos-Myanmar-Vietnam) នៅក្នុង​ប្រទេស​ថៃ​



៣- លោក អ៊ឹង ចំរើន មាន​បេសកកម្ម​ទៅកាន់​ប្រទេស​ចំនួន​៣ គឺ​

-​    ​រាយការណ៍​ព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ឧបត្ថម្ភ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​


-​    ​វេទិកា​យុវជន​អាស៊ី​-​អាហ្វ្រិក​លើក​ទី​២ ក្នុង​ទីក្រុង​ប៉េកាំង និង​ខេត្ត​សាន​ស៊ី​


-​    ​កម្មវិធី​ស្វែងយល់​របស់​អ្នកកាសែត​ស្តីពី​កម្មសិទ្ធិបញ្ញា​នៅ​ប្រទេស​សិង្ហ​បុរី ដែល​រៀបចំ​ដោយ​អង្គការ WIPO


៤- លោក ញ៉ុ​ង ហេង បាន​ចូលរួម​ក្នុង​កម្មវិធី Asean Media Bloggers Tourism Hunt ក្នុងប្រទេស​ម៉ាឡេស៊ី ដែល​រៀបចំ​ដោយ Tourism Malaysia


៥- លោក សៅ ផល​និស្ស័យ បាន​ចូលរួម​ព្រឹត្តិការណ៍​អន្តរជាតិ​ចំនួន​៥ នៅក្នុង​ប្រទេស​ចំនួន​៤៖

-​ចូលរួម​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មេគង្គ​-​ឡាន​ឆាង​នៅ​ក្រុង​ប៉េកាំង រៀបចំ​ដោយសារ​ព័ត៌មាន​ចិន People’s Daily


-​ចូលរួម​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ​សារព័ត៌មាន​ខ្សែក្រវាត់​មួយ​វិថី​មួយ​នៅ​ក្រុង Dunhuang ប្រទេស​ចិន​


​​-​ចូលរួម​កម្មវិធី​យក​ព័ត៌មាន​តំបន់​អាស៊ាន (Reporting ASEAN) នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ រៀបចំ​ដោយ Asean foundation និង Probe Media Foundation


​-​ចូលរួម​យក​ព័ត៌មាន​ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី​២៣ នៅ​ក្រុង Bonn ប្រទេស​អាល្លឺម៉ង់ ឧបត្ថម្ភ​ដោយ Earth Journalism Network


​​-​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អ្នកសារព័ត៌មាន​វ័យក្មេង​នៅ​អាស៊ាន​ផ្តោតលើ​ការប្រែប្រួល​អាកាសធាតុ​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ឧបត្ថម្ភ​ដោយ Climate Tracker


៦- លោក តន ចាន់​រិ​ទ្ធា​រ៉ា បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ចំនួន​៣​នៅក្នុង​ប្រទេស​ចំនួន​២៖

​-​ចូលរួម​សន្និសីទ​សារព័ត៌មាន Korea Press Foundation នៅ​កូរ៉េខាងត្បូង​


-​ចូលរួម​យក​ព័ត៌មាន​ពី​មហាសន្និបាត​លើក​ទី​១៩ បក្ស​កុម្មុយនីស្ត​ចិន​


-​ចូលរួម​កម្មវិធី Lancang-Mekong Cooperation Media Summit ២០១៧


៧- លោក គី សុខ​លីម បាន​ចូលរួម​ក្នុង​កម្មវិធី Asean Information and Media dialogue នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី ដែល​រៀបចំ​ដោយ​លេខាធិការដ្ឋាន​អាស៊ាន​


៨- លោក លាង ដឺ​លុច បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ចំនួន​៣ នៅក្នុង​ប្រទេស​ចំនួន​៣៖

​ ​-​ចូលរួម​យក​ព័ត៌មាន​ក្នុង​សិក្ខាសាលា​អន្តរជាតិ​ស្តីពី ទឹក និង​សន្តិភាព នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស រៀបចំ​ដោយ​រដ្ឋាភិបាល​ស្វី​ស​


-​ចូលរួម​ក្នុង​កម្មវិធី​ទស្សនកិច្ច​អ្នកកាសែត​អាស៊ាន​នៅ​ប្រទេស​សិង្ហ​បុរី រៀបចំ​ដោយ​ក្រសួង​គមនាគមន៍ និង​ព័ត៌មាន​សិង្ហ​បុរី MCI


​ -​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ទស្សនកិច្ចរ​វា​ង​ក្លិប​អ្នកកាសែត​កម្ពុជា (CCJ) និង​សមាគម​អ្នកកាសែត​ថៃ (TJA) នៅក្នុង​ប្រទេស​ថៃ ដែល​រៀបចំ​ដោយ​សមាគម​អ្នកកាសែត​ថៃ​


៩- លោក ជា ធី​រិ​ទ្ធ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ចំនួន​៣ ក្នុងប្រទេស​ចំនួន​៣៖

-​ចូលរួម​កម្មវិធី​ជជែក​ពិភាក្សា​ស្តីពី​សន្តិភាព​ពិភពលោក​នៅ​កូរ៉េខាងត្បូង​


-​ចូលរួម​វគ្គ​សិក្សា Data Journalist នៅ​ប្រទេស​ម៉ាឡេស៊ី​


-​ចូលរួម​សិក្សា Data Journalist នៅ​ប្រទេស​ហ្វីលីពីន​



Tag:
 thmeythmeymissions
  2017
  news coverage abroad
© រក្សាសិទ្ធិដោយ thmeythmey.com