ជាតិ
រដ្ឋធម្មនុញ្ញ​អាច​ត្រូវធ្វើ​វិសោធនកម្ម​ជា​លើក​ទី​៩ ?
28, Dec 2017 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល បង្ហាញ​ពី​បំណង​នៃ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញម្តងទៀត​។ បំណង​នេះ​បាន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​មួយ ដោយ​សមាសភាព​ភាគច្រើន សុទ្ធតែជា​ឥស្សរជន ដែលមាន​ជំនាញ​ផ្នែក​ច្បាប់ ដើម្បី​ស្រាវជ្រាវ​ពី​រដ្ឋធម្មនុញ្ញ​។ ការបង្កើត​ក្រុមការងារ​នេះ ធ្វើឡើង​តាមរយៈ​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២0១៧​។



​ប្រការ​២​នៃ​សេចក្តីសម្រេច​ខាងលើ បានកំណត់​ដូច្នេះ​ថា​៖«​ក្រុមការងារ​នេះ ជា​សេនាធិការ​របស់​សម្តេច​នាយករដ្ឋមន្ត្រី [​ហ៊‌ុ​ន សែន​] ក្នុងការ​ស្រាវជ្រាវ​រដ្ឋ​ធម្មនុញ្ញ ដើម្បី​ផ្តួចផ្តើម​នូវ​ជម្រើស​នានា ក្នុង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តាម​ការចាំបាច់​»​។ បើតាម​សេចក្តីសម្រេច ក្រុមការងារ​នេះ មាន​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជា​ប្រធាន រួមទាំង​អនុប្រធាន​៣​រូប និង​សមាជិក​៨​រូប​។  

​យ៉ាងណាក៏ដោយ សេចក្តីសម្រេច​នោះ​ពុំបាន​បញ្ជាក់​ទេ​ថា មាត្រា​មួយណា ដែល​រដ្ឋាភិបាល មាន​ចេតនា​ក្នុង​ការធ្វើវិសោធកម្ម​។ ប៉ុន្តែ​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ រួមទាំង​សាធារណជន​ខ្លះ កំពុងតែ​សង្ស័យថា សម្រាប់​ស្ថានការណ៍​នេះ មាត្រា​១១៨​នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​អំពី​រាជរដ្ឋាភិបាលកម្ពុជា ទំនងជា​គោលដៅ នៃ​ការធ្វើ​វិសោធនកម្ម​។​
អត្ថបទទាក់ទង

​សូម​រម្លឹកថា ចាប់​តាំង​១៩៩៣​មក រហូតដល់​ពេលនេះ រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើ​វិសោធនកម្ម​ចំនួន​៨​លើក​ហើយ​។ ដើម្បី​ដោះស្រាយ​ការជាប់គាំង​នយោបាយ កាលពី​ឆ្នាំ​២០០៤ រដ្ឋសភា បាន​បង្កើត​ច្បាប់រដ្ឋធម្មនុញ្ញ​បន្ថែម ដែល​សំដៅ​ដល់​ការធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​៕

Tag:
 កែ​រដ្ឋធម្មនុញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com