ពីនេះ ពីនោះ
ពាក្យ​ដែលមាន​«​អត្ត​»​នៅ​ខាងដើម ប្រែ​មក​ថា ខ្លួន ឬ​ចិត្ត​!
06, Jan 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​អត្ត​» ជា​នាមសព្ទ អាច​ប្រើ​សម្រាប់​ផ្សំ​ជាមួយ​ពាក្យ​ដទៃទៀត​បាន ដើម្បី​ឲ្យ​ពាក្យ​ទាំងនោះ​រឹតតែ​មានន័យ​កាន់តែច្បាស់​បន្ថែមទៀត​។ តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​អត្ត​»​ជា​នាមសព្ទ​ប្រែ​មក​ថា ខ្លួន ឬ​ចិត្ត​។



​ពាក្យ​ដែលមាន​«​អត្ត​»​នៅ​ខាងដើម មានដូចជា​ពាក្យ​៖ អត្តភាព​(​ភាវៈ​របស់ខ្លួន​), អត្តឃាត​(​សម្លាប់​ខ្លួនឯង​), អត្តទន្ត​(​អ្នក​ទូន្មាន​ខ្លួន​), អត្តទន្តី​(​អ្នក​បង្វឹក​ចិត្ត​), អត្តពលកម្ម​(​កិច្ច​ការដែល​កើត​អំពី​កម្លាំង​ខ្លួន​), អត្តចរិត​(​កិរិយាមារយាទ​), អត្តខាត់​( ដែល​ខ្វះខាត​), អត្តនោបទ​(​បទ​ដើម្បី​ខ្លួន​), អត្តនោមត្យាធិប្បាយ​(​សេចក្តីពន្យល់​), អត្តនោម័តិ​(​ការយល់ឃើញ​ពី​គំនិត​របស់ខ្លួន​), អត្តសញ្ញាណ​(​គ្រឿង​សម្គាល់​ខ្លួន​), អត្តសញ្ញាណប័ណ្ណ​(​ជា​គ្រឿង​សម្គាល់​ភិនភាគ​ខ្លួន​), អត្ត​សម្មា​ប​ណិ​ធ​(​ការតាំង​ខ្លួន​ឲ្យ​ល្អ​),​អត្តហេតុ​(​ការ​ឃើញ​ប្រយោជន៍​ផ្ទាល់ខ្លួន​), អត្តទត្ថ​(​ប្រយោជន៍​របស់ខ្លួន​)៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com