ជាតិ
ជប៉ុន​នឹង​ផ្ដល់​នាវា​ល្បាត ២​គ្រឿង​ដល់​កម្ពុជា​
13, Jan 2018 , 7:39 pm        
រូបភាព
រូបពីហ្វេសប៊ុក​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រូបពីហ្វេសប៊ុក​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​គយ​ជប៉ុន នឹង​ផ្ដល់​នាវា​ល្បាត​ចំនួន​២​គ្រឿង​ដល់​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា ។ នាវា​ល្បាត​ទាំងពីរ​នេះ ជប៉ុន​នឹង​ប្រគល់ជូន​កម្ពុជា នៅ​ខែមិថុនា​ខាងមុខ​។​



​ក្រៅពី​សន្យា​ផ្ដល់​នាវា​ល្បាត​នេះ ភាគី​ជប៉ុន ក៏មាន​គម្រោង​ផ្ដល់ជំនួយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​គយ​ជប៉ុន (Nippon Automated Cargo Clearance System) ដល់​កម្ពុជា​ផងដែរ​។ ការសន្យា​ទាំងនេះ ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​ទ្វេរ​ភាគី​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Iizuka Atsuhi អគ្គនាយក នៃ​រដ្ឋបាល​គយ នៃ​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​។​

​គួរ​បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​ល្អ​រវាង កម្ពុជា​-​ជប៉ុន លើ​គ្រប់​វិស័យ បាន​ជួយ​ស្ដារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា រួមទាំង​ការផ្ដល់​ជំនួយ​បច្ចេកទេស​ក្នុងកា​អនុវត្ត​កម្មវិធី​កំណែទម្រង់ និង​ទំនើបកម្ម​នៃ​រដ្ឋបាល​គយ និង​រដ្ឋាករ​កម្ពុជា តាំងពី​ឆ្នាំ​១៩៨៩​មក​។ មក​ពេលនេះ​ទំនាក់ទំនង​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍រ​កម្ពុជា​-​ជប៉ុន មានកំណើត​គួរ​ឲ្យ​គត់​សម្គាល់ ដែលជា​សមិទ្ធផល​ផ្លែផ្កា ជា​លទ្ធផល​នៃ​ទំនាក់ទំនង​សហប្រតិបត្តិ​ការល្អ នៃ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​៕


Tag:
 អូន ព័ន្ធមុនីរ័ត្ន​
  Iizuka Atsuhi
 ​ នាវា​ល្បាត
© រក្សាសិទ្ធិដោយ thmeythmey.com