ជាតិ
ចិន​ផ្តល់ប្រាក់​ជិត ២០០​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​អភិវឌ្ឍ​គម្រោង​នានា​
13, Jan 2018 , 3:23 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ចិន​បានផ្តល់​ថវិកា​ជា​ពីរ​ផ្នែក សម្រាប់​អនុវត្ត​គម្រោង​មួយចំនួន នៅ​កម្ពុជា​។  កញ្ចប់​ថវិកា​ទាំងនោះ រួមមាន ១​ពាន់​២​រយ​លាន​យ័ន សម្រាប់​គម្រោង​តូចៗ និង​៦​លាន​យ័ន​ទៀត សម្រាប់​គម្រោង​ធំ ដែល​សរុបទៅ មាន​ទំហំ​ជិត ២​រយ​លាន​ដុល្លារ​។ នេះ​បើតាម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ 



​យ៉ាងណាក៏ដោយ លោក អ៊ាង សុផល្លែត ពុំបាន​បញ្ជាក់​លម្អិត​នោះទេ ថា​គម្រោង​ខាងលើ គឺជា​គម្រោង​ផ្នែក​វិស័យ​អ្វីខ្លះ​។

​សូម​ស្តា​ប់លោក អ៊ាង សុផល្លែត ដែល​ស្រង់​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន ដែល​បាន​ជួបពិភាក្សា​គ្នា មក​ប្រាប់​ក្រុមអ្នកកាសែត នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨​នេះ​៖




​សូមបញ្ជាក់ថា​ការ​ផ្តល់ជំនួយ​ខាងលើ​របស់​ចិន គឺធ្វើឡើង​ក្នុងអំឡុង​ពេលដែល​លោក លី ខឺ​ឈាង មក​ចូលរួម​កិច្ចប្រជុំ​មេគង្គ​-​ឡាន​ឆាង ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨៕


© រក្សាសិទ្ធិដោយ thmeythmey.com