ជាតិ
ស្ថានទូត​ជប៉ុន រៀបចំ​ការប្រកួត​ថ្លែង​សុន្ទរកថា​ភាសា​ជប៉ុន​លើក​ទី​២១​នៅ​កម្ពុជា​
14, Jan 2018 , 8:59 am        
រូបភាព
រូបភាព​ពី CJCC
រូបភាព​ពី CJCC
​ភ្នំពេញ​៖ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ប្រឡងប្រជែង​ថ្លែង​សុន្ទរកថា​ភាសា​ជប៉ុន​លើក​ទី​២១ នៅ​កម្ពុជា  នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨​ខាងមុខ នា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​។ កម្មវិធី​ចាប់ផ្តើម​ទទួល​ពាក្យ​ពីថ្ងៃ​ទី  ៥ ខែកុម្ភៈ ដល់​ថ្ងៃទី​០២ ខែមីនា  នៅ (CJCC)​។​



​ការប្រកួត​ថ្លែង​សុន្ទរកថា​ភាសា​ជប៉ុន​ជា​សាធារណៈ​លើក​ទី​២១ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែឧសភា​ខាងមុខ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​។ ការប្រឡងប្រជែង​នេះ ត្រូវបាន​រៀបចំ​ជា​រៀងរាល់ឆ្នាំ ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា សហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) និង​វិទ្យាស្ថាន​ភាសាបរទេស នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដើម្បី​ផ្សព្វផ្សាយ​ការអប់រំ​ភាសា​ជប៉ុន​នៅ​កម្ពុជា និង​ផ្ដល់ឱកាស​សម្រាប់​អ្នកសិក្សា​ភាសា​នេះ បានបង្ហាញ​សមត្ថភាព​។ 
 
​បើតាម​សេចក្ដីជូនដំណឹង​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បេក្ខជន អាច​សុំ​ពាក្យ​ចូលរួម​ប្រឡងប្រជែង​នេះ ចាប់ពី​ថ្ងៃទី ៥ ខែកុម្ភៈ ដល់​ថ្ងៃទី​០២ ខែមីនា  នៅ (CJCC) ឬ​អាច​រកបាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក CJCC ​។ ឈ្មោះ​បេក្ខជន​ដែល​បានដាក់​ពាក្យ នឹងត្រូវ​ជ្រើសរើស​នៅ​ថ្ងៃទី​៣០ ខែមីនា​។ ព័ត៌មាន​បន្ថែម ទាក់ទង​ទៅកាន់ CJCC តាមរយៈ​ទូរ​សព្ទ​លេខ ០២៣ ៨៨៣ ៦៤៩៕


Tag:
 ថ្លែង​សុន្ទរកថា​
  ភាសា​ជប៉ុន​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com