ជាតិ
សាលា​រាជធានី​រើស​បុគ្គលិក​១០​នាក់​ដើម្បី​ទទួល និង​ឆ្លើយតប​ព័ត៌មាន​ទាន់​ហេតុការណ៍​
06, Feb 2018 , 4:14 pm        
រូបភាព
ដោយ: ថ្មីៗ
​ដំណឹង​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែលមាន​អាយុ​ពី​២០​ទៅ​៤០​ឆ្នាំ ដែល​ចង់​ក្លាយជា​មន្ត្រី​ដែល​បម្រើការ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​។ តាមរយៈ​សេចក្តីជូនដំណឹង​មួយ​ចុះ​ថ្ងៃទី​២ ខែកុម្ភៈ អភិបាល​រាជធានី លោក ឃួង ស្រេង ត្រូវការ​ជ្រើសរើស​អ្នកទទួល និង​ឆ្លើយតប​ព័ត៌មាន​តាម​ទូរ​សព្ទ​ទាន់​ហេតុការណ៍ (Hot Line) ចំនួន​១០​នាក់​។​



​ក្រៅពី​លក្ខខណ្ឌ​សញ្ជាតិ និង​អាយុ បេក្ខជន បេ​ក្ខ​នារី ត្រូវមាន​កម្រិតសិក្សា​ចាប់ពី​មធ្យមសិក្សា​ទុតិយភូមិ មាន​អត្តចរិត​ស្លូ​តបូត សុភាពរាបសារ ហើយ​មិន​ធ្លាប់មាន​ប្រវត្តិ​ប្រព្រឹត្ត​បទល្មើស​កន្លងមក​។ បទពិសោធន៍​ក្នុង​ការទទួល និង​ឆ្លើយតប​ព័ត៌មាន​តាម​ទូរ​សព្ទ គឺជា​កត្តា​តម្រូវ​មួយ​ផងដែរ​។​

​កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការទទួល​ពាក្យ​គឺ​នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ សម្រាប់​ព័ត៌មាន​លំអិត អភិបាល​រាជធានី​ភ្នំពេញ ប្រាប់​ទៅ​អ្នកមាន​ចំណាប់អារម្មណ៍​ទាំងអស់ ទាក់ទង​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស សាលា​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំងនៅ​អគារ​លេខ​៦៩ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ​៕


Tag:
 សាលា​រាជធានី​ភ្នំពេញ​
  Hotline
© រក្សាសិទ្ធិដោយ thmeythmey.com