ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការងារ​ដែល​ស្ត្រេ​ស​ច្រើន​អាចធ្វើ​ឲ្យ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​កើនឡើង​
08, Feb 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោង​ទោ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា ការងារ​ដែល​ស្ត្រេ​ស​ពេក​ពិតជា​អាច​សម្លាប់​អ្នក​បាន តាមរយៈ​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការស្រាវជ្រាវ​របស់​ប្រជាជន​អេ​ស្ពា​ញ ដែល​ពិនិត្យ​ទៅលើ​ទំនាក់ទំនង​រវាង​ការងារ​ដែល​ស្ត្រេ​ស និង​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​របស់​មនុស្ស​ច្រើនជាង ៩០០០០​នាក់​។​



​អ្នកស្រាវជ្រាវ​បាន​រកឃើញថា អ្នក​ដែល​ប្រាប់ថា ពិបាក​ដោះ​ស្រា​ចំពោះ​ការងារ​របស់ខ្លួន​គឺមាន​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ឡើង​ខ្ពស់ ខណៈពេលដែល​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ចុះ​ទាប​វិញ​។ កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ឬ​ហៅថា LDL Cholesterol អាច​បណ្តាល​ឲ្យ​ស្ទះ​ដល់​សរសៃឈាម​អាក់ទែ និង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម​បាន​ដូចជា ជំងឺ​សរសៃឈាម​បេះដូង​។

​ខណៈពេលដែល​ការកើនឡើង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​គឺជា​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម តែ​ការសិក្សា​នេះ​មិនបាន​ស្រាវជ្រាវ​ទៅលើ​ឥទ្ធិពល​ដែលថា​វា​អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​រយៈពេល​យូរ​ឬ​អត់​ឡើយ​។ សារព័ត៌មាន​ខាងលើនេះ​បាន​ទ​ទួ​ច​បន្ថែមទៀតថា ការងារ​ដែលមាន​ភាព​ស្ត្រេ​ស​ច្រើន​នឹង​អាច​សម្លាប់​អ្នក​បានតែ​មិនមែន​មានន័យថា​គេ​គាំទ្រ​ទៅលើ​ការសិក្សា​នេះ​ទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com