កីឡាជាតិ
ជាតិ
រុន រ៉ានី​, សាន ឧសភា និង​សៀង ណា​ម​ឈាវ ចូលរួម​ជាមួយ​ណាហ្គា​វើ​ល​
09, Feb 2018 , 8:19 pm        
រូបភាព
លោក ឡាំ ទីនី, សៀង ណាមឈាវ, រុន រ៉ានី និង សាន ឧសភា (រាប់ពីឆ្វេងទៅស្តាំ)
លោក ឡាំ ទីនី, សៀង ណាមឈាវ, រុន រ៉ានី និង សាន ឧសភា (រាប់ពីឆ្វេងទៅស្តាំ)
ដោយ:
​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​នឹង​បើក​រដូវ​កាល​ថ្មី​នា​ថ្ងៃទី​៣ មីនា ខាង​មុននេះ​។ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​រដូវ​កាល​នេះ ក្រុម​ណាហ្គា​វើ​ល​ដែល​ទើប​នាំចូល​កីឡាករ​បរទេស​ពីររូប​កាលពីពេល​ថ្មីៗ បាន​ចុះកិច្ចសន្យា​នាំចូល​ខ្សែប្រយុទ្ធ​និង​អ្នកចាំទី​ក្នុងស្រុក​ចំនួន​៣​នាក់​បន្ថែមទៀត​។​



​កាលពី​ថ្ងៃទី​៨ កុម្ភៈ ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល​បាន​ចុះកិច្ចសន្យា​នាំចូល​កីឡាករ​កម្ពុជា​ចំនួន​៣​រូប រួមមាន​ខ្សែប្រយុទ្ធ រុន រ៉ានី​, អ្នកចាំទី សាន ឧសភា និង​អ្នកចាំទី​វ័យក្មេង សៀង ណា​ម​ឈាវ ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ដែល​បើក​រដូវ​កាល​ថ្មី​នា​ថ្ងៃទី​៣ មីនា ខាងមុខនេះ​។


កីឡាករ រុន រ៉ានី (ស្តាំ)និងលោក ឡាំ ទីនី ពេលចុះកិច្ចសន្យាជាមួយណាហ្គាវើល

​មុន​ផ្ទេរ​មកកាន់​ក្លិប​ភ្នំពេញ​ក្រោ​ន​នៅ​ឆ្នាំ​២០១៧ កីឡាករ​វ័យ​២៩​ឆ្នាំ រុន រ៉ានី ជា​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លិប​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៦​។ ចំណែក​អ្នកចាំទី​វ័យ​២៧​ឆ្នាំ សាន ឧសភា កាលពី​រដូវ​កាល​មុន​លេង​ឲ្យ​ក្លិប​វេ​ស្ទើ​ន​ភ្នំពេញ ខណៈ​អ្នកចាំទី​វ័យ​១៩​ឆ្នាំ សៀង ណា​ម​ឈាវ ត្រូវបាន​ណាហ្គា​វើ​ល​អះអាងថា​ជា​កីឡាករ​ទើប​រះ​ថ្មី​។ បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ណាហ្គា​វើ​ល​។


អ្នកចាំទី សៀង ណាមឈាវ


អ្នកចាំទី​ សាន ឧសភា (ស្តាំ) និងលោក ឡាំ ទីនី

​មុន​នាំចូល​កីឡាករ​កម្ពុជា​ទាំង​៣​ខាងលើ កាលពីពេល​ថ្មីៗ​ណាហ្គា​វើ​ល​បាន​ចុះកិច្ចសន្យា​នាំចូល​អតីត​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២០​ឆ្នាំ​សញ្ជាតិ​កូរ៉េខាងត្បូង Han SungGyu ដែលមាន​បទពិសោធ​លេង​ក្នុង​វគ្គ​ជម្រុះ FIFA U20 World Cup 2013 និង​ខ្សែប្រយុទ្ធ​ជនជាតិ​ជប៉ុន Tatsuro Inui ដែល​ផ្ទេរ​មកពី​ក្លិប​ក្របខណ្ឌ​លី​គ​លំដាប់​ទី​៣​របស់​ជប៉ុន Blaubitz Akita៕   


Tag:
 បាល់ទាត់​
  ណាហ្គា​វើ​ល​
  រុន រ៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com