ជាតិ
សភា អនុម័ត​ទាំងស្រុង​លើ​ខ្លឹមសារ​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​
14, Feb 2018 , 9:31 am        
រូបភាព
ដោយ: ថ្មីៗ
​សមាជិក​រដ្ឋសភា​ទាំង​១២៣​រូប បាន​លើកដៃ​ទាំងអស់គ្នា ក្នុងការ​អនុម័ត​លើ​ការកែ​មាត្រា​មួយចំនួន​ក្នុង​រដ្ឋធម្មនុញ្ញ​។ ការអនុម័ត​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា នាពេល​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២0១៨​។



​ជា​នីតិវិធី  រដ្ឋសភា នឹង​បញ្ជូន​សេចក្តីព្រាង​ស្តីពី​ការធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ ទៅ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ​បន្ត​។ ក្រោយមក ព្រឹទ្ធសភា នឹងដាក់​សេចក្តីព្រាង​នេះ ទៅ​ឲ្យ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​។ ប្រសិនបើ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ យល់ព្រម និង​អនុម័ត​ដោយ​មិន​ជំទាស់​អ្វី​នោះ សេចក្តីព្រាង​នេះ នឹងត្រូវ​ថ្វាយទៅ​ព្រះមហាក្សត្រ​ដើម្បី​ព្រះអង្គ ចេញ​ព្រះរាជក្រម ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

​មាត្រា​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​នឹង​ត្រូវធ្វើ​វិសោធនកម្ម រួមមាន មាត្រា​៣៤ មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨៕​
អត្ថបទទាក់ទង


Tag:
 ​រដ្ឋធម្មនុញ្ញ​
  វិសោធនកម្ម​
  រដ្ឋសភា​
© រក្សាសិទ្ធិដោយ thmeythmey.com