ជាតិ
មនុស្ស​៨​នាក់ ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​
16, Feb 2018 , 10:23 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ដែលជា​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន​១០​លើក ហើយ​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ចំនួន​៨​នាក់ និង​របួស​ចំនួន​១៦​នាក់​។ នេះ​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។



​របាយការណ៍​ខាងលើ បាន​ឲ្យ​ដឹងថា ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង លើស​ល្បឿន​កំណត់ ប្រជែង និង​កត្តា​យានយន្ត ជាដើម គឺជា​មូលហេតុ​ចម្បង ដែល​បណ្តាល​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទាំងនេះ កើតឡើង​។

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រួមទាំង​អគ្គស្នងការ​នគរបាល​ជាតិ បាន​អំពាវនាវ​ឲ្យ​អ្នកបើកបរ ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​៕
អត្ថបទទាក់ទង



Tag:
 ចូលឆ្នាំ​ចិន​
  គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com