អត្ថបទពាណិជ្ជកម្ម
តោះ​មក​មើល​លក្ខណៈ​អស្ចារ្យ​ពី Galaxy S9 & S9+ សម្ពោធ​យប់មិញ​នេះ
26, Feb 2018 , 3:38 pm        
រូបភាព
​លោកអ្នក​ប្រាក​ដ៏​ជា​បានដឹង ពី​ត្រកូល Galaxy S9 | S9+  ដែល​បាន​បើកសម្ពោធ​ជា​ផ្លូវការ យប់មិញ​នេះ ដែល​ក្រុមហ៊ុន​សាម​សុង បាន​កែប្រែ​ជំនា​ន់ទី​៩ មួយ​នេះ​ឲ្យ​រឹតតែ មាន​ភាពខ្លាំង​ជាង​មុន​ទៅលើ​រូបភាព វីដេអូ AR Emoji  ដែល​ធ្វើ​ឲ្យ Galaxy S9 | S9+   មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ទៅលើ កាមេរ៉ា​។ សាម​សុង​បាន​កែលំអ​ថ្មី​ឲ្យ​ប្រសើរឡើង ទៅលើ​កម្រិត​អាប់​ភិ​ច​ធឺ នៃ​កាមេរ៉ា​ភ្លោះ ដែល​អាច​ចាប់​រូបភាព​បាន​ឥតខ្ចោះ​ក្នុង​ទី​ងងឹត​, សមត្ថភាព​ក្នុង​ការថត​យក​វីដេអូ យឺត (Super Slo-mo) ដ៏​អស្ចារ្យ និង AR Emoji ដែល​ចំណុច​ទាំងអស់នោះ​ហើយ ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ Galaxy S9 | S9+  អាច​ទទួលបាន​រូបភាព​នៃ​គ្រប់​សកម្មភាព​។

​ចំពោះ Speaker គឺ​មក​ភ្ជាប់​ជាមួយ AKG ដែលមាន​កម្រិត​លឺ​ច្បាស់​ជាង ៤០​ភាគរយ បើ​ប្រៀបធៀប​នឹង Galaxy ជំនាន់​មុនៗ ដែល​បំពាក់​បច្ចេកវិទ្យា​របស់ Dolby Atmos,​ដែល​ធ្វើ​ឲ្យ​សម្លេង​លឺ​ច្បាស់ គ្រប់​ជ្រុង ៣៦០ ដឺ​ក្រេ​។ មានកម្ម​វិធី ស្កេ​ន​មុខ​, ស្កេ​ន​ប្រ​ស្រី​ភ្នែក​, ស្កេ​ន​ម្រាមដៃ និង intelligent Scan (​កម្មវិធី​ច្របាច់​បញ្ចូល​គ្នា​រវាង Iris scanner & Face recognition)  ។​



​ខាងក្រោម​ជា​លក្ខណៈសម្បត្តិ របស់ Galaxy S9 | S9+ ដែល​ប្រកាស​សម្ពោធ​យប់មិញ​៖
Galaxy S9 ៖
-​    ​Dimension: 147.7 x 68.7 x 8.5 mm, ទំងន់ 163g
-​    ​Display: Infinity Display, 5.8” Curved Super AMOLED, Quad HD+, (2960x 1440)18.5:9 | 570ppi
-​    ​កាមេរ៉ា​៖
   ​កាមេរ៉ា​មុខ​៖ 8MP AF (F1.7)
 ​  កាមេរ៉ា​ក្រោយ​៖ Super Speed Dual Pixel 12MP AF sensor with OIS (F1.5/F2.4)
-​    ​មេម៉ូរី​៖ 128GB អាច​បន្ថែម​មេម៉ូរី​បាន​រហូតដល់ 400GB (​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​)
-​    ​ទំហំ​ថ្ម​៖ 3,000 mAh
-​    ​OS: Android 8.0
-​    ​IP code: IP168



Galaxy S9 Plus ៖
-​    ​Dimension: 158.1 x 73.8 x 8.5 mm, ទំងន់ 189g
-​    ​Display: Infinity Display, 6.2” Curved Super AMOLED, Quad HD+, (2960x 1440)18.5:9 | 529ppi
-​    ​កាមេរ៉ា​៖
   ​កាមេរ៉ា​មុខ​៖ 8MP AF (F1.7)
   កាមេរ៉ា​ក្រោយ​៖ Dual Camera with Dual OIS
    ​Wide angle: Super Speed Dual Pixel 12MP AF sensor (F1.5/F2.4)
    ​Telephoto: 12MP AF Sensor (F2.4)
-​    ​មេម៉ូរី​៖ 128GB/ 256GB អាច​បន្ថែម​មេម៉ូរី​បាន​រហូតដល់ 400GB (​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា​)
-​    ​ទំហំ​ថ្ម​៖ 3,500 mAh
-​    ​OS: Android 8.0
-​    ​IP code: IP168



​បើតាម​សម្តី លោក រតនា សោ​ភ័​ណ្ឌ ប្រធាន​ផ្នែក​ផលិតផល​ទូរស័ព្ទដៃ ប្រចាំ​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖ លោក​មានការ​ជឿជាក់​ខ្លាំងក្លា បំផុត ទៅលើ​ចំណែក​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា របស់​ទូរស័ព្ទដៃ​មួយ​នេះដែ​លអាច​ដណ្តើម​យកបាន​មិន​ខុសពី​ជំនាន់​មុនៗ​របស់​ត្រកូល Galaxy នោះឡើយ ។ សម្រាប់​ពណ៌​របស់ Galaxy S9 | S9+  មាន​៣ ពណ៌​សម្រាប់​ទីផ្សារ​កម្ពុជា​គឺ​៖ ពណ៌​ខ្មៅ​, ទឹកសមុទ្រ​, និង ពណ៌​ស្វាយ ។ ទូរស័ព្ទ​នេះ​នឹងដាក់​ឲ្យ​ក​ម្ម៉​ង់​ទិញ​ទុក​មុន​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី ០៣ មីនា និង អតិ​ថ​ជន​អាច​ទទួលយក​ទូរស័ព្ទ​នៅ​ថ្ងៃទី ១៧ មីនា ២០១៨​។





( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com