អន្តរជាតិ
រូបវិទូអង់គ្លេស Stephen Hawking ស្លាប់ក្នុងវ័យ៧៦ឆ្នាំ អ្នកវិទ្យាសាស្តកំពូលអង់គ្លេស លោក Stephen Hawking នាពិធីបើកកីឡាប៉ារ៉ាឡាំពិកក្រុងឡុងដ៍ឆ្នាំ២០១២។ រូបថត AFP
× នៅថ្ងៃទី១៤ ខែមីនា រូបវិទូអង់គ្លេស Stephen Hawking បានទទួលមរណភាពក្នុងវ័យ៧៦ឆ្នាំ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC ។
លោក Stephen Hawking ល្បីឈ្មោះចំពោះស្នាដៃខាងរន្ធខ្មៅក្នុងលំហ (Black Hole) និងទ្រឹស្តីទំនាញ។ លោកក៏ជាអ្នកនិពន្ធសៀវភៅល្បីៗដូចជាប្រវត្តិសាស្រានៃពេលវេលាដែរ។ អ្នកនាំពាក្យរបស់គ្រួសារលោក Hawking និយាយថា លោកបានស្លាប់ក្នុងពេលកំពុងសម្រាន្តក្នុងផ្ទះនៅទីក្រុងឡុងដ៏។
កូនៗទាំងបីរបស់លោកមាន Lucy, Robert និង Tim និយាយថា ពួកគេសោកស្ដាយខ្លាំង ចំពោះការបាត់បង់ឪពុកជាទីស្រឡាញ់។ ពួកគេបន្តថា លោក Hawking គឺជាអ្នកវិទ្យាសាស្ត្រដ៏អស្ចារ្យ និងជាបុរសពិសេសម្នាក់ ហើយស្នាដៃរបស់លោកនឹងនៅស្ថិតស្ថេររហូត។
រូបវិទូជនជាតិអង់គ្លេសរូបនេះមានជម្ងឺទាក់ទងប្រព័ន្ធប្រសាទក្នុងឆ្នាំ១៩៦៣ ដែលធ្វើឲ្យលោកពិកា និងអង្គុយលើរទេះសឹងមួយជីវិតទៅហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com