អត្ថបទពាណិជ្ជកម្ម
បុរី ប៉េង ហួត គ្រុប ឈ្នះ​ពាន​ដល់​ទៅ​៧​ពី​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​អចលនទ្រព្យ​
17, Mar 2018 , 12:46 pm        
រូបភាព
ដោយ:
បុរី ប៉េង ហួត គ្រុប ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​អ​ចនទ្រ​ព្យ «PropertyGuru Cambodia Property Awards» ឆ្នាំ​២០១៨ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Property Guru international» ដែលមាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី​។ ក្រៅពី «​ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍ​ល្អ​ជាងគេ​ប្រចាំឆ្នាំ​២០១៨» បុរី ប៉េង ហួត គ្រុប ទទួលបាន​ពានរង្វាន់​រហូតដល់​ទៅ​៦​ផ្សេងទៀត នា​កម្មវិធី​ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែមីនា ក្រោម​អធិបតីភាព លោក​បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អ្នកចូលរួម​ពី ក្រុមហ៊ុន​អចលនទ្រព្យ​ល្បីៗ​ផ្សេងៗ​ទៀត​។​
 
​ក្រោម​ទស្សនៈ​ថា កូន​ខ្មែរ​ក៏​អាច​ធ្វើបាន ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានបង្ហាញ​ពី​សក្តានុពល​របស់ខ្លួន​ក្នុង​វិស័យ​អ​ចនទ្រ​ព្យ​នៅ​កម្ពុជា ក៏ដូចជា​តំបន់​ទាំងមូល​។  ក្នុង​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​អ​ចនទ្រ​ព្យ «PropertyGuru Cambodia Property Awards» បុរី ប៉េង ហួត គ្រុប បានឈ្នះ «​ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍ​ល្អ​ជាងគេ​ប្រចាំឆ្នាំ​២០១៨» ដែលជា​ពានរង្វាន់​ធំ សម្រាប់​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​។​



ក្រៅពីនេះ បុរី ប៉េង ហួត គ្រុប បានឈ្នះ​ពានរង្វាន់​៦​ផ្សេងទៀត រួមមាន ពានរង្វាន់​ឌី​ហ្សា​ញ​ស្ថាបត្យកម្ម​ទេសភាព គម្រោង​លក់រាយ​ដែល​ល្អ​ជាងគេ ពានរង្វាន់​ឌី​ហ្សា​ញ​ផ្នែក​ក្នុង​របស់​លំនៅឋាន​ដែល​ល្អ​ជាងគេ ពានរង្វាន់​ឌី​ហ្សា​ញ​ផ្នែក​ក្នុង​របស់​ខុន​ដូ​ដែល​ល្អ​ជាងគេ ពានរង្វាន់​អភិវឌ្ឍ​ខុន​ដូ​តម្លៃ​សមរម្យ​ដែល​ល្អ​ជាងគេ ពានរង្វាន់​គម្រោង​អភិវឌ្ឍ​ចំរុះ​ដែល​ល្អ​ជាងគេ និង​ពានរង្វាន់​ទទួលស្គាល់​ពិសេស​ក្នុង​ទំនួល​ខុសត្រូវ​សង្គម​។​
 
​ពានរង្វាន់​អចលនទ្រព្យ​ដ៏​ធំ​នៅ​កម្ពុជា​នេះ មាន​គណៈកម្មការ​ដែល​ចូលរួម​វាយតម្លៃ​មានដូចជា លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន Key Real Estate Co., Ltd, លោក Simon Griffiths នាយក​ក្រុមហ៊ុន Urban Assets Solutions, លោក David Littlejohn ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​របស់ Comin Khmere, លោក Michel Cassagnes នាយក Archetype Cambodia, លោក Sok Siphana មកពី SokSiphana&associates, លោក Ross Wheble នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd, អ្នកនាង Thida Ann នាយក CBRE Cambodia និង លោកស្រី Grace Rachny Fong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Century 21 Cambodia​។​
 


សូមបញ្ជាក់ថា ពានរង្វាន់​ដែល​បានដាក់​ក្នុងការ​ប្រកួត​ប្រចាំឆ្នាំ​២០១៨​នេះ​ទាំងអស់​មាន​ជាង ២៦​ប្រភេទ​ផ្សេងៗ​គ្នា​។ ក្នុងនោះ​បុរី ប៉េង ហួត គ្រុប ទទួលបាន ១៦​ប្រភេទ​ក្នុង​បញ្ជី​ជម្រើស​ដំបូង ដែលមាន​ចំនួន​ច្រើនជាង​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្សេងទៀត​។ 
 
​លោក​ឧកញ៉ា ថៃ ម៉េង​លី បាន​លើកឡើងថា​៖ «​ខ្ញុំ​មាន​មោទនភាព​យ៉ាង​ក្រៃលែង ដែល​ថ្ងៃនេះ បុរី ប៉េង ហួត គ្រុប ឈ្នះ​ពានរង្វាន់​ដល់​ទៅ ៧​រង្វាន់ ជាពិសេស ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍ​ល្អ​ជាងគេ​ប្រចាំឆ្នាំ​២០១៨ ហើយក៏​ជា​ជ័យជំនះ​៣​ឆ្នាំ​ជាប់ៗ​គ្នា​»​។​
 


អគ្គនាយក​ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប រូបនេះ បាន​មានប្រសាសន៍​បន្តទៀតថា​៖ «​យើង​សូម​អរគុណ​ដល់​សហការី​ទាំងអស់ នឹង​ជាពិសេស អតិថិជន​របស់​បុរី ប៉េង ហួត គ្រុប ដែល​តែងតែ​គាំទ្រ​រហូតមក ហើយ​សង្ឃឹមថា​អតិថិជន​នៅតែ​បន្ត​គាំទ្រ បុរី ប៉េង ហួត គ្រុប រហូត​ទៅ​។ បុរី ប៉េង ហួត គ្រុប នឹង​ប្តេជ្ញាចិត្ត​ថា​នឹង​នាំមក​នូវ​ផ​លិ​ផល​ផ្ទះ​បែប​ប្រណិត និង​ថ្មី​ទំនើប បែប​អរិយ​ប្រទេស មកដល់​ប្រទេស​កម្ពុជា​យើង​។ ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប មាន​ការប្តេជ្ញាចិត្តថា កូន​ខ្មែរ​ក៏​អាចធ្វើ​បានដែរ​»​។​
  


បុរី ប៉េង ហួត គ្រុប ត្រូវបានគេទទួលស្គាល់​ទូទាំង​តំបន់​អាស៊ី​ថា​ជា ក្រុមហ៊ុន​មួយ​ដែល​ធ្វើ​ឲ្យ​វិស័យ​សំណង់​លំនៅឋាន​នៅ​កម្ពុជា​មានការ​អភិវឌ្ឍ​ទាំង គុណភាព​សំណង់ និង ការច្នៃប្រឌិត​ខ្ពស់ ក្នុងការ​ផ្តល់នូវ​ភាព​ឥតខ្ចោះ និង​ផាសុកភាព​ដល់​ការរស់នៅ​របស់​អតិថិជន ព្រមទាំង​ជា​គម្រោង​មួយ​ដែល​គិតគូរ​ពី​បរិស្ថាន​ធម្មជាតិ​៕


(អត្ថបទពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com