ពីនេះ ពីនោះ
អត្ថន័យ​ខុសគ្នា​រវាង «​កតិ​កាស​ញ្ញា​»,​សន្ធិសញ្ញា​»,«​កិច្ចព្រមព្រៀង​អន្តរជាតិ​»
25, Mar 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​នាមសព្ទ​ពាក្យ​ទាំងនេះ សន្ទានុក្រម​សទិសន័យ​របស់លោក ជៀប គ​ន្ធា បាន​ពន្យល់ថា ពាក្យ​ទាំងបី​នេះ​ខុសគ្នា ហើយ​តួនាទី​ក៏​ខុសគ្នា​ដែរ​។



​អំពី​ពាក្យ «​កតិ​កាស​ញ្ញា​» សម្គាល់ថា ជាស​ញ្ញា ជាការ​សន្មតគ្នា ការ​មត់គ្នា​ទុកជា​គ្រឿង​សម្គាល់​។ ឬ​ក្នុងន័យ​ម្យ៉ាងទៀត ជា​កិច្ច​ដែល​ព្រមព្រៀង​មួយ​ដែល​បានធ្វើ​ឡើង​រវាង​ភាគី​ច្រើន រវាង​រដ្ឋ​និង​រដ្ឋ ដែល​មិនមែនជា​ផ្លូវ និង​ផ្លូវការ ដើម្បី​ធ្វើ​អ្វីមួយ​រួម​មតិ​គ្នា និង​ដើម្បី​សម្រេចបាន​នូវ​អ្វីមួយ​។ កតិកាស​ញ្ញា​ស្តីពី សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​។

​ពាក្យ «​សន្ធិសញ្ញា​» សំដៅលើ ការសន្យា​ត​គ្នា ការសន្យា​ជា​មេត្រី​នឹង​គ្នា​, សំបុត្រ​សន្យា​ត​គ្នា​ទៅវិញទៅមក​។ សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។

 ចំពោះ​ពាក្យ «​កិច្ចព្រមព្រៀង​អន្តរជាតិ​» មានន័យ​ដូចនឹង​សន្ធិសញ្ញា​ដែរ តែមាន​លក្ខណៈ​ផ្លូវការ​តិចជាង សន្ធិសញ្ញា​។ ឧទាហរណ៍​៖ កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​ពាណិជ្ជកម្ម និង​ពន្ធគយ​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com