ជាតិ
សង្គមជាតិ
មាស សុខសោភា ចង់ឲ្យសាធារណជនស្រឡាញ់ភពផែនដី ដូចស្រឡាញ់ខ្លួនដែរ
× ភ្នំពេញ៖ កញ្ញា មាស សុខសោភា គឺជាឯកអគ្គរដ្ឋទូតសុឆន្ទៈ សម្រាប់«ទិវាមួយម៉ោងសម្រាប់ភពផែនដី»។ កម្ពុជានឹងប្រារព្ធទិវានេះ នៅថ្ងៃទី២៤ ខែមីនា នៅខាងមុខក្រសួងបរិស្ថាន ចាប់ពីម៉ោង៥ល្ងាចតទៅ។ កញ្ញា មាស សុខសោភា បញ្ជាក់ថា នាងចូលរួមក្នុង «ទិវាមួយម៉ោងសម្រាប់ភពផែនដី» ដើម្បីបង្ហាញពីការស្រឡាញ់របស់ខ្លួន ទៅបរិស្ថាន និងដើម្បីផ្សព្វផ្សាយទៅសាធារណជនទាំងអស់ ចូលរួមបិទភ្លើងអគ្គិសនីរយៈពេលមួយម៉ោងសម្រាប់ផែនដី នៅថ្ងៃទី២៤ មីនានេះ។
កញ្ញា មាស សុខសោភា ចង់ឲ្យសាធារណជនស្រឡាញ់ភពផែនដី ដូចស្រឡាញ់ខ្លួនដែរ។ ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតសុឆន្ទៈរូបនេះ បានភ្ជាប់សារអំពាវនាវខ្លីមួយ ដែលទាក់ទងនឹងភពផែនដីថា ៖«ចូលរួមស្រឡាញ់បរិស្ថាន ជួយការពារភពផែនដី» ៕
© រក្សាសិទ្ធិដោយ thmeythmey.com