ពីនេះ ពីនោះ
×
បទ កាកគតិ!
-ពីព្រឹកដល់យប់ ហត់មិនហ៊ានឈប់
ជ្រប់ធ្វើកិច្ចការ ថ្ងៃក្តៅផ្លូវឆ្ងាយ
នឿយកាយក្នុងផ្សារ ធ្វើស្រែចម្ការ
ប្រាថ្នាធូរធារ។
-ចាយវាយត្បិតត្បៀត សន្សំខ្លះឆ្លៀត
ខ្ចីញាតិមីងមា សាងសង់ផ្ទះថ្មី
សិរីមួយគ្រា គ្រោះកាចចងពៀរ
កាយកៀរកប់បាត់។
-គ្រោះអគ្គិភ័យ បំផ្លាញបំភ្លៃ
នាំភ័យខ្វែងខ្វាត់ អ្វីៗក៏ឆេះ
ក្លាយផេះសម្បត្តិ ភូមិប្រែស្ងប់ស្ងាត់
បាត់ស្នាមញញឹម។
-ចាស់ថាត្រូវណាស់ លិចទូកសល់ខ្លះ
ម្ចាស់អាចសង្ឃឹម ឯភ្លើងឆេះផ្ទះ
គ្រោះគ្មានអ្វីផ្ទឹម ពិបាកសង្ឃឹម
សល់របស់ទ្រព្យ។
-មានតែប្រយ័ត្ន ចេញក្រៅត្រូវចាត់
ជួយមើលគ្នាជាប់ ធូបទៀនមានភ្លើង
ដែលយើងអុជភ្ជាប់ ប្រយ័ត្នស្មើទ្រព្យ
ភ្ជាប់ភ័ព្វសំណាង៕
© រក្សាសិទ្ធិដោយ thmeythmey.com