ពីនេះ ពីនោះ
រឿងសិស្សប្រើថ្នាំញៀន ត្រូវដោះស្រាយបន្ទាន់!
×
បទ បន្ទោលកាក
-ឮដំណឹងថា ទោះផ្សារចម្ការក្រុងស្រែ
ទូទាំងស្រុកខ្មែរ សិស្សខ្លះផ្លាស់ប្រែខូចប្រាណ។
-គ្រឿងញៀនវាយលុក ម៉ែពុកគ្រូថាលែងបាន
ខ្លះខ្លៅសាមាន្យ មិនស្មានដល់ប្រើហិង្សា។
-ខ្លះញៀនដល់ថ្នាក់ ហ៊ានដល់ប្លន់ចាក់ប្រហារ
លែងចូលសាលា គ្រូហ៊ានស្តីថា សម្លុត។
-លួចទ្រព្យរបស់ យកទៅលក់អស់ផ្ទះដុត
ខ្លះកាចបំផុត សម្លុតសម្លាប់ម៉ែឪ។
-ស្គមស្គាំងស្លាំងស្លេក ផ្ទះមិនដេកៗតាមផ្លូវ
ធ្វើរឿងអាស្រូវ អ្នកនាំផ្លូវត្រូវមិនស្តាប់។
-រួមគ្នាដោះស្រាយ អប់រំផ្សព្វផ្សាយឲ្យឆាប់
វិធានមានស្រាប់ ទុកយូរនាំយ៉ាប់ជាងនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com