ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ម៉ាសចេកដែលអាចជួយកំចាត់ខ្លាញ់ និងមុនលើមុខអ្នក
× ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបធ្វើម៉ាសបិតមុខដែលអាចជួយកំចាត់មុន និងខ្លាញ់លើមុខអ្នក។ តើមានវិធីធ្វើបែបណាខ្លះទៅ?
1. អ្នកអាចរៀបចំចេកចំនួនមួយផ្លែ ក្រូចឆ្មារចំនួនកន្លះគ្រាប់។ បន្ទាប់មក អ្នកអាចយកចេកដោយមិនចិតសំបកចេញទៅកិនជាមួយក្រូចឆ្មារយកទឹក។ ក្រោយពេលដែលកិនរួច អ្នកអាចយកមកលាបលើមុខអ្នក ដោយទុកចំនួន១០នាទី ទើបលាងទឹកចេញ។ អ្នកអាចធ្វើចំនួនម្តងក្នុងរយៈពេលមួយថ្ងៃ។ វាមិនត្រឹមតែអាចជួយកំចាត់ខ្លាញ់នោះទេ ថែមទាំងអាចជួយធ្វើឲ្យស្បែកអ្នកស្អាតទៀតផង។
2. អ្នកអាចយកចេកចំនួនកន្លះផ្លែ កិនទាំងសំបក។ បន្ទាប់មក អ្នកអាចតក់ប្រេងអូលីវបន្តិចចូល។ បន្ទាប់មកទៀត អ្នកអាចយកមកលាបលើមុខអ្នក ដោយទុកចំនួន១០នាទី នោះមុខអ្នកនឹងតឹង ហើយគ្មានខ្លាញ់ឡើយ។
3. អ្នកអាចយកចេកចំនួនកន្លះផ្លែ កិនឲ្យម៉ត់ រួចលាយទឹកឃ្មុំចំនួន៥មីលីលីត្រចូល ដោយកូរឲ្យសព្វចូលគ្នា។ បន្ទាប់មកអ្នកអាចលាបលើមុខ ដោយទុកចំនួន១០នាទី នោះមុខអ្នកនឹងតឹងជាមុនខានឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com