ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វី​ទៅជា​ជំងឺ​រលាក​ទងសួត​?
26, Mar 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ

​ជំងឺ​រលាក​ទងសួត​គឺជា​ជំងឺ​ញឹកញាប់​មួយ​ដែល​កើតឡើង​នៅលើ​ផ្លូវដង្ហើម​។ ជំងឺ​នេះ​បង្កឡើង​ដោយ​ការបង្ក​រោគ​។ នៅពេល​ផ្លូវដង្ហើម​នេះ​រង​ការ​រលាក វា​នឹង​ទៅជា​ហើម ហើយ​ចេញ​ជាតិ​រំអិល​ច្រើន រហូតដល់​ពិបាក​ដកដង្ហើម​។



​ជំងឺ​រលាក​ទងសួត​ច្រើនតែ​គើ​ត​ឡើងលើ​ទារក​ទើបនឹង​កើត និង​កុមារ​តូចៗ ដោយសារតែ​ច្រមុះ និង​ផ្លូវដង្ហើម​ពួកគេ​ងាយ​នឹង​ស្ទះ​ជាង​មនុស្ស​ធំ​។ ជាធម្មតា ជំងឺ​នេះ​កើតឡើង​ក្នុង​រយៈពេល ២​ឆ្នាំ​ដំបូង​នៃ​ជីវិត ហើយ​ភាគច្រើន​ប្រហែល ៣ ទៅ​៦​ខែ​នៃ​ជីវិត​។ ជំងឺ​រលាក​ទងសួត​ក៏​កើតមាន​ជា​ញឹកញាប់​លើ​មនុស្ស​ប្រុស ទារក​ទើបនឹង​កើត ក្មេង​ដែល​មិន​បៅ​ទឹកដោះ​ម្តាយ និង​អ្នក​ដែល​រស់នៅក្នុង​កន្លែង​មាន​មនុស្ស​រស់នៅ​ច្រើន​។

​ជំងឺ​រលាក​ទងសួត​ច្រើនតែ​បង្កឡើង​ដោយ​វីរុស ហើយ​ភាគច្រើន​ជា​វីរុស​ឈ្មោះ Respiratory Synscytial Virus (RSV)​។ វីរុស​ផ្សេងៗ​ទៀត​ក៏មានដែរ​ដូចជា Rhinovirus (​បង្ក​ជំងឺ​ផ្តាសាយ​), Influenza, Metabpneumovirus Adenovirus, Coronavirus និង Parainfluenza​។ កុមារ​ដែល​ប៉ះពាល់​នឹង​ផ្សែង​បារី​ច្រើន​ក៏​ងាយ​នឹង​កើត​ជំងឺ​រលាក​ទងសួត​ផងដែរ​។ ថ្វីបើ​ជំងឺ​នេះ​មាន​លក្ខណៈ​តិចតួច តែ​ទារក​មួយចំនួន​គឺ​ងាយ​ប្រឈម​ការ​រលាក​សួត​ធ្ងន់ធ្ងរ​ណាស់ ជាពិសេស​ក្មេង​កើត​មិន​គ្រប់​ខែ មាន​ជំងឺ​សួត ឬ​បេះដូង ឬ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ដោយសារ​ជំងឺ ឬ​ថ្នាំ​ព្យាបាល​។ ក្មេង​ទាំងនេះ​ត្រូវ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។

​ក្មេង​ដែល​រលាក​ទងសួត​ប្រហែលជា​ងាយ​នឹង​កើត​ជំងឺហឺត​នៅ​ថ្ងៃក្រោយ​ដែរ​។ វា​នៅ​មិនទាន់​ច្បាស់​ថា តើ​ជំងឺ​នេះ​បង្ក​ជា​ជំងឺហឺត​ឬ​អត់​ទេ​។ អ្នកជំនាញ​បាន​បន្ត​ការសិក្សា​ទៅលើ​ទំនាក់ទំនង​រវាង​ជំងឺ​រលាក​ទងសួត និង​ការកើត​ជំងឺហឺត​នៅ​ថ្ងៃក្រោយ​ទៀត​។

​រោគសញ្ញា​

​សញ្ញា​ដំបូង​នៃ​ជំងឺ​រលាក​ទងសួត​ច្រើនតែ​ស្រដៀង​គ្នា​នឹង​ជំងឺ​ផ្តាសាយ​ដែរ​ដូចជា​៖
•    តឹង​ច្រមុះ​
•    ហៀរ​សម្បោរ​
•    ក្អក​
•    ក្តៅខ្លួន​

​រោគសញ្ញា​ទាំងនេះ​អាចមាន​រយៈពេល​យូរ​បំផុត​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ ហើយ​បន្ត​ជាមួយនឹង​ភាព​ធ្ងន់​ធ​ញ​ងរ​នៃ​ការ​ក្អក និង​ដកដង្ហើម​លឺ​ដូច​ហួច​។ ពេលខ្លះ ការពិបាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​អាច​កើតឡើង​បន្តិច​ម្តងៗ​។ រោគសញ្ញា​ដែល​ត្រូវ​តាមដាន​ខ្លាំង​នោះ​មានដូចជា​៖
•    ដកដង្ហើម​ញ៉ាប់​
•    បេះដូង​ដើរ​ញ៉ាប់​
•    ដកដង្ហើម​ចូល​ឃើញ​មាន​ទាញ​ស្បែក​នៅ​ចន្លោះ​ឆ្អឹងជំនី​
•    ក្អួត ក្រោយពី​ក្អក​រួច​
•    មិន​ញ៉ាំ​អាហារ ដែល​នាំ​ឲ្យ​ថយចុះ​ទឹកនោម​

​ពេលខ្លះ​រោគសញ្ញា​ទាំងនេះ​អាច​នាំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​។ អ្វីដែល​មិនសូវ​កើតឡើង​នោះ​គឺថា ទារក​ប្រហែលជា​អាច​បាត់​ដង្ហើម​រយៈពេល​ខ្លី​មុនពេល​កើតជា​រោគសញ្ញា​ណា​ផ្សេងទៀត​។ ករណី​ធ្ងន់ធ្ងរ រោគសញ្ញា​អាច​នឹង​ធ្ងន់​ភ្លាមៗ​។ ក្មេង​ដែល​រលាក​ទងសួត​ធ្ងន់ធ្ងរ​ប្រហែលជា​អស់កម្លាំង​ខ្លាំង​ដោយសារតែ​ចលនា​នៃ​ការដកដង្ហើម​មាន​ភាព​ខ្សោយ និង​អាច​ស្ទះ​ក្នុង​ផ្លូវដង្ហើម​ផង​។ ស្បែក​អាច​ប្រែ​ទៅជា​ស្វាយ​ដែល​យើង​អាច​សម្គាល់​ដឹង​ជាពិសេស​នៅលើ​បបូរមាត់ និង​ក្រចកដៃ​។​

​ភាព​ឆ្លង

​ការបង្ក​រោគ​ដែល​ធ្វើ​ឲ្យ​មាន​ជំងឺ​រលាក​ទងសួត​គឺអាច​ឆ្លងទៅ​អ្នកដទៃ​បាន​។ មេរោគ​អាច​រាលដាល​ទៅ​អ្នកដទៃ​តាម​ដុំ​ដំណក់​ទឹកមាត់​ដែល​ចេញពី​មាត់ និង​ច្រមុះ​របស់​អ្នកជំងឺ ដែល​វា​អាច​អណ្តែត​នៅលើ​បរិ​យា​កា​ក្រោយពី​កណ្តាស ក្អក ឬ​សើច ហើយក៏​អាច​ឆ្លង​បានដែរ​នៅពេល ដំណក់ទឹក​មាត់​នេះ​ប៉ះពាល់​ទៅនឹង​របស់​លេង​។

​សម្រាប់​ទារក​ទើបនឹង​កើត​នៅក្នុង​ពេទ្យ​វិញ​គឺមាន​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការឆ្លង​ជំងឺ​នេះ ហើយក៏​ទៅជា​រលាក​ទងសួត​បាន​ដែរ​ដោយសារតែ​ពួកគេ​មានការ​ប៉ះពាល់​នឹង​ក្មេង​ធំៗ​ច្រើន​។

​ការបង្ការ​
​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​បង្ការ​ភាព​ឆ្លង​វីរុស​នេះ កឺ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត និង​ញឹកញាប់​។ វា​ប្រហែលជា​ជួ​ួ​ថែរក្សា​ទារក​ទើបនឹង​កើត​មិន​ឲ្យ​ឆ្លង​ជំងឺ​ពី​អ្នក​ដែល​ក្អក ឬ​ផ្តាសាយ​ផងដែរ​។ ទារក​ដែល​ប៉ះពាល់​នឹង​ផ្សែង​បារី​ទំនងជា​ងាយ​មាន​ជំងឺ​រលាក​ទងសួត​ធ្ងន់ធ្ងរ​ជាង​ទារក​ដែល​រស់នៅ​មិន​ប៉ះពាល​ផ្សែង​បារី​។ រឿងនេះ​ត្រូវបាន​ណែនាំ​តែ​លើ​ទារក​ទើបនឹង​កើត​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ដូចជា ទារក​កើត​មិន​គ្រប់​ខែ ឬ​ទារក​ដែលមាន​ជំងឺ​សួត ឬ​បេះដូង​រ៉ាំរ៉ៃ​។

​រយៈពេល​ស​ង្ងំ​
​រយៈពេល​ស​ង្ងំ​អាច​ប្រែប្រួល​ពី​ច្រើន​ថ្ងៃ​ទៅមួយ​សប្តាហ៍ អាស្រ័យទៅលើ​ការបង្ក​រោគ​ដែល​កំពុងតែ​ធ្វើ​ឲ្យ​មាន​ជំងឺ​រលាក​ទងសួត​ដែរ​។​

​រយៈពេល​មាន​ជំងឺ​
​ករណី​ជំងឺ​រលាក​ទងសួត​ច្រើន​តែមាន​រយៈពេល​យូរ​បំផុត​ប្រហែល ១២​ថ្ងៃ ប៉ុន្តែ​ទារក​ដែលមាន​ជំងឺ​រលាក​ទងសួត​ធ្ងន់ធ្ងរ​អាចធ្វើ​ឲ្យ​ក្អក និង​ដកដង្ហើម​លឺ​សូរដូច​ហួច​រយៈពេល​ច្រើន​សប្តាហ៍​។ ជាទូទៅ ជំងឺ​នេះ​នឹងមាន​ភាពខ្លាំង​បំផុត​នៅ​ថ្ងៃទី​ពីរ ឬ​ទី​បី​ក្រោយពី​ចាប់ផ្តើម​ក្អក និង​ពិបាក​ដ​ដង្ហើម​មុនពេល​ស្រួលបួល​មកវិញ​។

​ការព្យាបាល​ជាមួយ​គ្រូពេទ្យ​

​សំណាង​ដែរ ករណី​ជំងឺ​រលាក​ទងសួត​ភាគច្រើន​គឺ​តិចតួច ហើយក៏​មិនត្រូវ​ការព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដែរ​។ ការប្រើ​ថ្នាំ​ផ្សះ​មិនមែនជា​រឿង​មាន​ប្រយោជន៍​ឡើយ​ដោយសារតែ​ជំងឺ​នេះ​បង្កឡើង​ដោយ​វីរុស ហើយ​ថ្នាំ​ផ្សះ​អាចមាន​ប្រសិទ្ធភាព​តែ​លើ​ករណី​ការបង្ក​រោគ​ដោយ​បាក់តេរី​ប៉ុណ្ណោះ​។ ពេលខ្លះ​ថ្នាំ​ប្រហែលជា​ត្រូវ​ឲ្យ​លេប​ដើម្បី​ជួយ​ផ្លូវដង្ហើម​ក្មេង​បើក​បានល្អ​ឡើងវិញ​។

​ទារក​ទើបនឹង​កើត​ដែល​ពិបាក​ដកដង្ហើម ខ្សោយ​ជាតិ​តឹក ឬ​អស់កម្លាំង គួរតែ​នាំទៅ​ជួប​ពេទ្យ​។ ទារក​ដែលមាន​អាកា​រៈ​ជំងឺ​មធ្យម ឬ​ធ្ងន់ធ្ងរ​ក៏​ប្រហែលជា​ត្រូវការ​សម្រាក​ក្នុង​មន្ទីរពេទ្យ និង​ចាក់​សេរ៉ូម និង​ដាក់​អុកស៊ីសែន​ដែរ​។ អ្វីដែល​កម្រ​នោះ​គឺថា ករណី​ធ្ងន់ធ្ងរ​បំផុត ទារក​ខ្លះ​ត្រូវ​ការដាក់​ម៉ាស៊ីន​ជួយ​ដកដង្ហើម​។​

​ការព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ​

​ការព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​ក្មេង​ភាគ​ច្រ​នើ​គឺ​ឲ្យ​គេ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។ ដោយសារតែ​ជំងឺ​រលាក​ទងសួត​ច្រើនតែ​ធ្វើ​ឲ្យ​ក្មេង​មិនមាន​អារម្មណ៍​ចូលចិត្ត​ញ៉ាំ​ទឹក ដូច្នេះ​ចូរ​ប្រាកដថា​អ្នក​បាន​ឲ្យ​គេ​ញ៉ាំ​តឹ​គ្រប់គ្រាន់​ហើយ​។ គួរតែ​ញ៉ាំ​តឹង​បន្តិចៗ​តែ​ច្រើនដង​។

​ដើម្បី​សម្អាត​ផ្លូវដង្ហើម​នៅ​ច្រមុះ​ដែល​កំពុងតែ​ស្ទះ ចូរ​ព្យាយាម​ប្រើ​សឺ​រ៉ាង និង​ទឹក​សេរ៉ូម​ប្រៃ​បាញ់​ក្នុង​ច្រមុះ​។ រឿងនេះ​មាន​ប្រយោជន៍​ជាពិសេស​មុនពេល​ឲ្យ​គេ​ញ៉ាំ​អាហារ និង​គេង​។ ពេលខ្លះ ការដែល​ដាក់​កូន​ឲ្យ​គេង​ក្បាល​ខ្ពស់​ក៏​ស្រួល​ដល់​ការដកដង្ហើម​ដែរ​។

​ថ្នាំ Acetaminophen អាច​ឲ្យ​កូន​ញ៉ាំ​បាន​ដើម្បី​ជួយ​បញ្ចុះ​កម្តៅ និង​ធ្វើ​ឲ្យ​គេ​កាន់តែ​ស្រួល​ក្នុង​ខ្លួន​។ ចូរ​ប្រាកដថា អ្នក​បាន​ឲ្យ​គេ​ញ៉ាំ​ក្នុង​កម្រិត​ដែល​ត្រឹមត្រូវ​ហើយ​។

​ពេលដែល​ត្រូវ​ទាក់ទង​គ្រូពេទ្យ​
​ចូរ​ទាក់ទង​គ្រូ​ពេ​ទ​ញយ​បើសិនជា​កូន​អ្នក​៖
•    ដកដង្ហើម​ញ៉ាប់ ជាពិសេស​មាន​ផត​ទ្រូង ឬ​ដកដង្ហើម​លឺ​សូរដូច​ហួច​
•    អាច​ខ្សោះ​ជាតិ​ទឹក​ដោយសារតែ​ក្អ​ត ឬ​របប​អាហារ​មិន​គ្រប់គ្រាន់​
•    ងងុយគេង​ច្រើនជាង​ធម្មតា​
•    ក្តៅខ្លួន​ខ្លាំង​
•    ក្អក​កាន់តែខ្លាំង​
•    អស់កម្លាំង​ខ្លាំង​

​ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាមៗ​បើសិនជា​អ្នក​យល់ថា កូន​កំពុងតែ​ពិបាក​ដកដង្ហើម ក្អក ផត​ទ្រូង ឬ​ដកដង្ហើម​លឺ​សូរដូច​ហួច​កាន់តែ​ធ្ងន់​ទៅៗ ឬ​បបូរមាត់ និង​ក្រចកដៃ​ទៅជា​ពណ៌​ស្វាយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com