ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែល​ជួយ​ជម្រះ​សម្រាម​ក្នុង​សរសៃឈាម​អ្នក​
27, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​ឲ្យ​ជាតិពុល​ក្នុង​សរសៃឈាម​អ្នក​ចេញមកក្រៅ​អស់ អ្នក​អាច​ញ៉ាំ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​អាច​ពិសារ​ពពួក​ណ្តែ​ក​ដូចជា ៖ សណ្តែកក្រហម ស និង​ខ្មៅ​ជាដើម​។ ក្រោយ​ពេលដែល​អ្នក​ពិសារ​រួច វា​នឹង​ជួយ​លាង​សម្អាត​សរសៃឈាម​អ្នក​ឲ្យ​ស្អាត​តែម្តង​។​

2.    អ្នក​អាច​បរិភោគ​ផ្លែ​ប៉ោម​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាចជួយ​ធ្វើ​ឲ្យ​ថ្លើម​អ្នក​អាច​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​អស់​។ ម្យ៉ាងទៀត ក៏​ជួយ​បញ្ចុះ​កាឡូរី​ក្នុង​រាងកាយ​អ្នក​ផងដែរ​។​

3.    ស្រូវ​សាលី នឹង​អាចជួយ​ធ្វើ​ឲ្យ​សរសៃឈាម​អ្នក​មិន​ងាយ​កក​រឹង​ឡើយ​។​

4.    ចំណែក​តែ​បៃតង ជា​តែ​ដែល​អ្នក​គួរតែ​ពិសារ ព្រោះ​វា​ក៏​អាចជួយ​ការពារ​សរសៃឈាម​រប​ស់​អ្នក​ផងដែរ​។​

5.    ស្រា​ទំពាំងបាយជូរ ឬ​ទំពាំងបាយជូរ​ស្រស់ ជា​របស់​ដែល​អាចជួយ​ការពារ​សរសៃឈាម​អ្នក​មិន​ឲ្យ​រីក​ធំ​ខ្លាំង​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ជ្រើសរើស​មក​ពិ​សារបាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com