ជាតិ
សង្គមជាតិ
លោក ឡាយ វណ្ណៈ ត្រូវបាន​ដកតំណែង​ជា​អភិបាល​ខេត្តតាកែវ ឲ្យ​មក​ធ្វើការ​នៅ​ក្រសួងមហាផ្ទៃ​វិញ
26, Mar 2018 , 6:38 pm        
រូបភាព
លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ។ រូបពីហ្វេសប៊ុករបស់លោក ឡាយ វណ្ណៈ
លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ។ រូបពីហ្វេសប៊ុករបស់លោក ឡាយ វណ្ណៈ
​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ ត្រូវបាន​ផ្ទេរ​ឲ្យ​មក​បម្រើការ​នៅ​ក្រសួងមហាផ្ទៃ​វិញ​។ ការផ្ទេរ​ភារកិច្ច​របស់លោក ឡាយ វណ្ណៈ ធ្វើឡើង​តាមរយៈ​ព្រះរាជក្រឹត្យ ដែល​ចេញ​​ដោយ​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែល​កំពុង​ទទួល​រាជា​នុ​សិទ្ធិ​ជា​ប្រមុខរដ្ឋស្តីទី ខណៈ​ព្រះមហាក្សត្រ អវត្តមាន​ពី​ប្រទេស​កម្ពុជា​។


 
​បើតាម​ព្រះរាជក្រឹត្យ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២0១៨​នេះ លោក អ៊ូច ភា ត្រូវបានតែងតាំង​ជា​អភិបាល​ខេត្តតាកែវ ជំនួស​លោក ឡាយ វណ្ណៈ​។ លោក ​អ៊ូច ភា ជាអភិបាលរងខេត្តតាកែវ៕ 

Tag:
 ឡាយ ​វណ្ណៈ
© រក្សាសិទ្ធិដោយ thmeythmey.com