ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្តៅខ្លួន​អាច​ដោយសារតែ​អ្វី​ទៅ​?
27, Mar 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់មាន​អារម្មណ៍​ថា​ក្តៅខ្លួន​ពីមុន​ដែរ​ទេ ជាពិសេស​នៅពេលដែល​វា​កើត​ឡើងទៅ​មាន​អារម្មណ៍​ដូច​ធ្ងន់ធ្ងរ ហើយ​ឈឺ​ករ​ថែមទៀត​។ ដល់ពេល​មក​ផ្ទះ​ម្តាយ​អ្នកនឹង​ប្រាប់ថា​ឲ្យ​យក​ទែ​ម៉ូ​ម៉ែត្រ​ដើម្បី​វាស់​កម្តៅ​។ លទ្ធផល​បង្ហាញថា អ្នក​ក្តៅខ្លួន​ហើយ​។ ប៉ុន្តែ​តើ​ការ​ក្តៅខ្លួន​ជា​អ្វី​ឲ្យ​ប្រាកដ​ទៅ​?



​អ្វីៗ​ចាប់ផ្តើម​នៅក្នុង​ខួរក្បាល​
​ដើម្បី​យល់ដឹង​កាន់តែច្បាស់​ថា​អ្វី​ទៅជា​ការ​ក្តៅខ្លួន អ្នក​គួរតែ​ស្គាល់​ពាក្យ​ថា Hypothalamus ដែល​វា​ជា​ផ្នែក​មួយ​នៅ​ចំ​កណ្តាល​ខួរក្បាល​។ វា​គឺជា​កន្លែង​មួយ​ដែល​ដឹងថា​សីតុណ្ហភាព​ក្នុង​ខ្លួន​អ្នក​គួរតែ​ស្ថិតនៅ​ប៉ុន្មាន និង​បញ្ជូន​សា​រថា​គួរតែ​ធ្វើ​បែបណា​ទើប​រក្សា​ភាព​ធម្មតា​នេះ​បាន​។

​មនុស្ស​ភាគច្រើន​មាន​សីតុណ្ហភាព​រាងកាយ​ធម្មតា​ប្រហែល ៣៧​អង្សារ​។ អ្នកខ្លះ​មាន​សីតុណ្ហភាព​ធម្មតា​តិចជាង​នេះ​បន្តិច ឬ​ខ្ពស់ជាង​បន្តិច​។ សីតុណ្ហភាព​មនុស្ស​យើង​អាច​នឹង​ប្រែប្រួល​នៅពេល​ថ្ងៃ ដោយ​ព្រឹក​ចុះ​បន្តិច និង​ល្ងាច​ខ្ពស់​បន្តិច​។ សម្រាប់​ក្មេង​ភាគច្រើន សីតុណ្ហភាព​រាងកាយ​ពួកគេ​នៅ​ដូចៗ​គ្នា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

​មាន​មេរោគ​ចូល​
​ចូរ​ចាំ​ថា ការ​រលាក​បំពង់ករ​ដោយសារ​បាក់តេរី​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​រមាស់​ក្នុង​ករ ឬ​ពេលខ្លះ​នៅពេល​មាន​ជំងឺ​ផ្តាសាយ ក៏​ធ្វើ​ឲ្យ​អស់កម្លាំង និង​រមាស់​ដែរ​។ ការបង្ក​រោគ​ទាំងនេះ​បង្កឡើង​ដោយ​មេរោគ​ដែល​ជ្រៀតចូល​ទៅក្នុង​ខ្លួន ដែល​វា​ច្រើនតែ​ជា​បាក់តេរី ឬ​វីរុស​។

​នៅពេល​មេរោគ​ចូលទៅក្នុង​ខ្លួន វា​នឹងធ្វើ​ឲ្យ​អញ​នក​ឈឺ ហើយ​ពេលខ្លះ​បញ្ចេញ​សារធាតុ​គីមី​ទៅក្នុង​ចរន្តឈាម​ទៀត​។ នៅពេល Hypothalamus ទទួល​សារ​នេះហើយ វា​នឹងធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​ឡើង​ខ្ពស់​អូ​តូ​ម៉ា​ទិច​តែម្តង​។ ដូច្នេះ​អ្នក​អាច​នឹង​ឡើងក​ម្តៅ​រហូតដល់ ៣៨.៩​អង្សារ​ឯណោះ​។

​ហេតុអ្វី​បានជា Hypothalamus ប្រាប់​រាងកាយ​ឲ្យ​ផ្លាស់ប្តូរ​សីតុណ្ហភាព​ថ្មី​? អ្នកស្រាវជ្រាវ​ជឿថា ការឡើង​កម្តៅ​គឺជា​របៀប​ដែល​រាងកាយ​ប្រឆាំងនឹង​មេរោគ និង​ធ្វើ​ឲ្យ​រាងកាយ​មិនសូវមាន​ផាសុកភាព​នឹង​វត្តមាន​វា​ឡើយ​។ ការ​ក្តៅខ្លួន​ក៏​ជាស​ញ្ញា​ដ៏​ល្អ​មួយ​ដើម្បី​ប្រាប់​ឪពុកម្តាយ និង​គ្រូពេទ្យ​ថា កូន​ឈឺ​ហើយ​។

​គ្រុន​ញ៉ាក់ ហើយ​បែកញើស​
​នៅពេល Hypothalamus បង្កើតជា​សីតុណ្ហភាព​ថ្មី​សម្រាប់​រាងកាយ រាងកាយ​អ្នកនឹង​ធ្វើ​សកម្មភាព​ដើម្បី​បង្កើន​កម្តៅ​។ នៅពេល​ការ​ក្តៅខ្លួន​ចាប់ផ្តើម រាងកាយ​នឹង​ក្តៅ​ជាង​មុន ហើយ​អ្នក​អាច​នឹង​ញ៉ាក់​ដោយ​កំពុង​គិតថា ក្តៅ​កាន់តែខ្លាំង​ហើយ​។ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​ត្រជាក់​ខ្លាំង​ទោះបីជា​បន្ទប់​មិន​ត្រជាក់​ក៏ដោយ​។

​បើសិនជា​រាងកាយ​ដល់​សីតុណ្ហភាព​ថ្មី រហូតដល់ ៣៨.៩​អង្សា​រហើយ អ្នកនឹង​មិនមាន​អារម្មណ៍​ត្រជាក់​ទៀត​ទេ​។ ក្រោយពី​ការ​ក្តៅខ្លួន​បាត់ទៅ​វិញ Hypothalamus នឹង​បង្កើតជា​អ្វីៗ​គ្រប់យ៉ាង​ត្រឡប់មក​សីតុណ្ហភាព​ធ​ម្ម​តា​វិញ​។ នៅពេល​ប្រើ​ថ្នាំ​បំបាត់​ការឈឺ​បំពង់ករ រាងកាយ​ក៏​នឹង​ចាប់ផ្តើម​ត្រជាក់​មកវិញ​ដែរ​។ អ្នកនឹង​ចាប់ផ្តើម​មាន​អារម្មណ៍​កក់ក្តៅ​។

​ប្រឆាំងនឹង​ការបង្ក​រោគ​
​សម្រាប់​ក្មេង​ទាំងអស់ ការ​ក្តៅខ្លួន​មិនមែនជា​បញ្ហា​ធំ​ទេ​។ នៅពេល​មូលហេតុ​នៃ​ការ​ក្តៅខ្លួន​ត្រូវបាន​ព្យាបាល ឬ​បាត់​ទៅវិញ​ដោយ​ខ្លួនឯង សីតុណ្ហភាព​រាងកាយ​នឹង​វិល​មក​ធម្មតា ហើយ​អ្នក​ក៏មាន​អារម្មណ៍​ថា​ធ្មំ​តា​វិញ​ដែរ​។ គ្រូពេទ្យ​ភាគច្រើន​យល់ស្រប​ថា ក្មេង​ភាគច្រើន​ដែឡ​ក្តៅខ្លួន​គឺំ​ិ​ន​ត្រូវការ​លេបថ្នាំ​អ្វី​ទាំងអស់​បើសិន​ជាការ​ក្តៅខ្លួន​របស់​ពួកគេ​មិន​បង្ក​ការ​គ្មាន​ផាសុកភាព​។

​បើសិនជា​សិន​ជា​ក្មេង​ក្តៅខ្លួន​ខ្លាំង ឬ​មិនមាន​ផាសុកភាព គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​បាន​។ ថ្នាំ​ពីរ​ប្រភេទ​សម្រាប់​បញ្ចុះ​កម្តៅ​លើ​ក្មេង​គឺ Acetaminophen និង Ibuprofen​។ ក្មេង​មិនគួរ​ប្រើ​ថ្នាំ​អាស្ពីរីន​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​បង្ក​ត​ជា​ជំងឺ​ធ្ងន់ធ្ងរ​បាន​។

​បើសិនជា​អ្នក​ក្តៅខ្លួន ម្តាយ ឬ​ឪពុក​ប្រហែលជា​ណែនាំ​ឲ្យ​អ្នក​បញ្ចុក​ទឹក​ឲ្យ​កូន​ញ៉ាំ​ច្រើនជាង​ធម្មតា​។ នេះ​ដោយសារតែ​រាងកាយ​ដែល​ក្តៅ​ខ្លាំង គឺ​ងាយ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ណាស់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com