ពីនេះ ពីនោះ
ព័ត៍មានសុខភាព
២ ចំណុច ដែល​យើង​ធ្វើ​រាល់ថ្ងៃ តែ​អាចធ្វើ​ឲ្យ​យើង​មាន​បញ្ហា​
28, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យើង​បន្ត​ទិញ និង​ប្រើប្រាស់​ផលិតផល ដែល​បង្កើតឡើង​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ធូរស្រាល ហើយ​វា​នឹង​ពិបាក​ក្នុងការ​ស្រមៃ​ថា ទម្លាប់ និង​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ​ទាំងនោះ អាច​បង្ក​ផលប៉ះពាល់ និង​គ្រោះថ្នាក់​ចំពោះ​សុខភាព​ខ្លាំង​ប៉ុណ្ណា​នោះទេ​។ បើ​អ្នក​បាន​អាន​អត្ថបទ​ខាងក្រោម​នេះ វា​នឹងធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល​ជាខ្លាំង​។​



​គេហទំព័រ​យើង​បានធ្វើ​តារាង​នៃ​ការប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ ដែល​ពិតជា​នាំ​ឲ្យ​អ្នក​ឈឺចាប់​ខ្លាំង​។ តោះ​យើង​មើលថា​តើ​មាន​របស់​ប៉ុន្មាន ដែល​អ្នក​ធ្លាប់ ឬ​កំពុង​ប្រើប្រាស់​នោះ​។​

១. ដប​ទឹក និង​កែវ​ភេសជ្ជៈ​
​ដប​ជ័រ​ស្ទើរតែ​ទាំងអស់​ដែល​យើង​ប្រើ​ជា​រៀងរាល់ថ្ងៃ ត្រូវបាន​ផលិត​ពី​ជាតិ​ប្លា​ស្ទិ​ច ដែលមាន​សារធាតុ​គីមី​ពុល​ហៅថា Bisphenol-A (BPA)​។ សារធាតុ​គីមី​ដែល​ផលិត​ដោយ​មនុស្ស​នេះ អាច​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការជួសជុល​កោសិកា ការលូតលាស់ កម្រិត​ថាមពល និង​ការបន្ត​ពូជ​កូនចៅ​។​
​កម្រិត​នៃ​សារធាតុ BPA ដែល​បាន​ភាយ​ចេញ​ក្រៅ គឺ​អាស្រ័យ​លើ​សីតុណ្ហភាព​របស់​ទឹក​។ ទឹក​កាន់តែ​ក្តៅៗ សារ​ធាតុគីមី​កាន់តែច្រើន​នឹង​ចូលទៅក្នុង​ខ្លួន​របស់​អ្នក​។​
​គន្លឹះ ៖ ពេល​ញ៉ាំ​ទឹក​ក្តៅ ចូរ​ប្រើប្រាស់​ដប​ឬ​កែវ​ធ្វើ​ពី​កញ្ចក់ ប៉​សឺ​ឡែ​ន ដីឥដ្ឋ ឬ​អ៊ី​ណុ​ក​។​

២. ទឹក​ផ្លែឈើ និង​ផ្លែឈើ​ស្ងួត​

​ទឹក​ផ្លែឈើ​កំប៉ុង គឺជា​ភេសជ្ជៈ​គ្មាន​សុខភាព​ល្អ ដោយសារតែ​វា​មាន​ជាតិ​ស្ករ​ខ្ពស់​។ ប៉ុន្តែ ជាមួយ​ផ្លែឈើ​ស្ងួត​វា​ក៏​ផ្ទុក​នូវ​ស្ពាន់ធ័រឌីអុកស៊ីដ​ផងដែរ​។ អ្នក​ដែលមាន​ជំងឺហឺត ឬ​មាន​ជំងឺ​ឈឺ​រ៉ាំរ៉ៃ គួរ​ចៀសវាង​ផលិតផល​ទាំងនេះ ពីព្រោះ វា​អាច​បណ្តាល​ឲ្យ​អ្នក​កាន់​តែមាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com