ពីនេះ ពីនោះ
ន័យ «សូ, សូរ និងសូរ្យ» ខុសគ្នាដូចម្តេច?
× អំពីពាក្យ «សូ, សូរ និងសូរ្យ» វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាតបានពន្យល់ថាជាពាក្យដែលប្រើក្នុងន័យផ្សេងគ្នា។
ន័យ «សូ» ជាខ្សែមាស ឬប្រាក់មានសណ្ឋានជាច្រវាក់ ខ្សែសូ។
នាមសព្ទ «សូរ» ជាសំឡេង សូរសព្ទ សូរសៀង។ រឺក្នុងន័យម្យ៉ាងទៀតថាជាគុណនាម ជាសេចក្តីក្លៀវក្លា, អង់អាច, ក្លាហាន ដែលមានចិត្តមោះមុត។
ចំណែក «សូរ្យ» មានន័យជាព្រះអាទិត្យ។ សូរ្យករ ឬរស្មីព្រះអាទិត្យ, សូរ្យកាល ពេលថ្ងៃត្រង់, សូរ្យគតិ ដំណើរព្រះអាទិត្យ, សូរ្យគ្រាស ជាដំណើររាហូចាប់ ឬបាំងព្រះអាទិត្យ, សូរ្យសែង ពន្លឺព្រះអាទិត្យ។ល។
© រក្សាសិទ្ធិដោយ thmeythmey.com