ពីនេះ ពីនោះ
«​សម្រិត និង​សំរឹទ្ធ​» មានន័យ​ទីទៃ​ពីគ្នា​ដូចម្តេច​?
31, Mar 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងន័យ​«​សម្រិត និង​សំរឹទ្ធ​» ពិត​ជាមាន​សូរសព្ទ​ដូចគ្នា តែ​ន័យ​ក្នុងការ​ប្រើប្រាស់​វិញ​ខុសគ្នា​ស្រឡះ​។



«​សម្រិត​» ប្រើ​ជាមួយ​ពាក្យ សម្រាំង គឺ​សម្រិតសម្រាំង ដែល​ផ្ចិតផ្ចង់​ឲ្យ​ស្អាត​,​ឲ្យ​បរិសុទ្ធ​។ សម្រិត មានន័យ​ជា​សេចក្តី​ល្អ​, ស្អាត​, សិតទឹក ឬ​ជាត់​ទឹក​សម្រេង​មិន​ឲ្យ​ដោយ​កករ​ជាដើម​។

«​សំរឹទ្ធ​» សរសេរ​ម្យ៉ាងទៀត​ជា សំឫទ្ធ ឬ​សំរឹទ្ធិ ជា​សេចក្តីចម្រើន​, ការលូតលាស់​, ដុះដាល​, ផល​សម្រេច​។ សំរឹទ្ធ​ជោគ ជោគ​សម្រេច​ផលប្រយោជន៍​, សំរឹទ្ធ​ជ័យ ជ័យ​ដែល​សម្រេច​, ផ្តិល​សំរឹទ្ធ​។​ល​៕





Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com