ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​បង្ការ​ជំងឺមហារីក​ពោះវៀនធំ គួរតែ​ដល់ពេល​ញ៉ាំ​អាហារ​ទាំងនេះហើយ​
28, Mar 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺមហារីក​ពោះវៀនធំ​គឺជា​ជំងឺមហារីក​ដែល​កើតឡើង​ញឹកញាប់​ជាងគេ​លំដាប់ថ្នាក់​ទី​បីរ​ក្នុង​សហរដ្ឋអាមេរិក​។ មូលហេតុ​ពិតប្រាកដ​នៃ​ជំងឺមហារីក​ពោះវៀនធំ​គឺ​មិនទាន់​ដឹង​ឡើយ ប៉ុន្តែ​អ្នកស្រាវជ្រាវ​បាន​សម្គាល់​ដឹង​អំពី​កត្តា​ប្រឈមមុខ​របស់​វា​។



​កត្តា​ប្រឈមមុខ​ខ្លះ​របស់​ជំងឺ​នេះ​គឺ​ហ្សែ​ន ខណៈពេលដែល​កត្តា​ផ្សេងៗ​ទៀត​មាន​ជាប់ទាក់ទង​នឹង​របៀប​រស់នៅ និង​របប​អាហារ​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែលមាន​មុខងារ​ប្រឆាំងនឹង​មហារីក​ដែរ​។​

​បន្លែ​ពណ៌​បៃតង
​បន្លែ​ទាំងនេះ​មានដូចជា ប្រូ​ខូ​លី ផ្កា​ខាត់ណា​ពណ៌​ស ស្ពៃ​ប៉​កច​យ សុទ្ធ​តែមាន​មុខងារ​ប្រឆាំងនឹង​មហារីក​ដ៏​ខ្លាំងក្លា​។ បន្លែ​ទាំងនេះ​មាន​សារធាតុ​ជាច្រើន​ដែល​អាច​យកឈ្នះ​សារធាតុបង្កមហារីក​មុនពេល​វា​បំផ្លាញ​កោសិកា DNA​។ ការសិក្សា​បានបង្ហាញ​ថា មនុស្ស​ម្នាក់ៗ​ដែល​ញ៉ាំ​បន្លែ​បែបនេះ​អាច​បន្ថយ​ការកើត​ជំងឺមហារីក​ពោះវៀនធំ​បាន​ជាង​អ្នក​ដែល​ញ៉ាំ​តិច​បំផុត​។

​អាហារ​ធ្វើ​ពី​ទឹកដោះគោ​
​ជាតិ​កាលស្យូម និង​វីតាមីន D ប្រហែលជា​ជួយ​ថែរក្សា​ពោះវៀនធំ​ពី​មហារីក​បាន​។ អ្នក​អាច​បន្ថែម​ភេសជ្ជៈ​មាន​ជាតិ​ខ្លាញ់​ទាប និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដែល​សម្បូរ​ជាតិ​កាលស្យូម​ក្នុង​របប​អាហារ មានដូចជា ទឹកដោះគោ និង​យ៉ា​អួ​។ អ្នក​អាច​សាកល្បង​ញ៉ាំ​ជាតិ​កាលស្យូម ១២០០ ទៅ​១៥០០​មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​។

​ខ្ញី​
​ការ​ញ៉ាំ​ថ្នាំ​បំប៉ន​ជា​ប្រភេទ​ខ្ញី​យ៉ាងហោចណាស់ ២៨​ថ្ងៃ​អាចជួយ​បន្ថយ​ការ​រលាក​ក្នុង​ពោះវៀន​យ៉ាងហោចណាស់ ២៨​ភាគរយ​។ ការ​រលាក​ពោះវៀន​មាន​ជាប់ទាក់ទង​នឹង​ការលូតលាស់​ដុំ​សាច់​មហារីក​។ វា​ត្រូវបាន​គេ​ណែនាំ​ឲ្យ​លេបថ្នាំ​បំប៉ន​ជា​ប្រភេទ​ខ្ញី​ចំនួន ២​ក្រាម ពេលបាយ​ជា​រៀងរាល់ថ្ងៃ​។

​តែ​បៃតង ឬ​ខ្មៅ​
​តាម​ការសិក្សា​បាន​បង្ហាញថា សារធាតុ​ក្នុង​តែ​ប្រភេទ​នេះ​ជួយ​ធ្វើ​ឲ្យ​ខូចខាត​ដល់​ភ្នាក់ងារ​បង្ក​ជំងឺមហារីក​បាន​។ ជាមួយគ្នានេះដែរ វា​ក៏​អាច​បង្ការ​ការលូតលាស់​កោសិកា​មហារីក និង​ប្រឆាំងនឹង​ការខូចខាត​ខ្លួនឯង​។

​ខ្ទឹមបារាំង និង​ខ្ទឹមស​
​ទាំង​ខ្ទឹមស និង​បារាំង​មាន​សារ​ស្ពានធ័រ ដែល​អាចជួយ​សម្អាត​សារធាតុបង្កមហារីក និង​កោសិកា​មហារីក​ដែល​បាន​លូតលាស់​បាន​។ ស្ត្រី​ដែល​ញ៉ាំ​ខ្ទឹមស​មួយ​ទៅ​ពី​រកំ​ប៉ឹ​ស​ក្នុង​មួយ​សប្តាហ៍​អាច​បន្ថយ​ការ​ប្រឈម​នឹង​មហារីក​ពោះវៀនធំ ៣២​ភាគរយ​។​

​ត្រី​សាល​ម៉ុ​ន​
​ការ​កង្វះ​វីតាមីន D អាច​នាំ​ឲ្យ​កើត​មហារីក​ពោះវៀនធំ​បាន​។ យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​ត្រី​សាល​ម៉ុ​ន​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើន​វីតាមីន D ក្នុង​ខ្លួន​។

​គ្រាប់​ធញ្ញជាតិ​
​ចូរ​ជ្រើសរើស​គ្រាប់​ធញ្ញជាតិ​ធ្វើ​ពី​ស្រូវ​សាលី និង​អង្ករសម្រូប​ទទួលទាន ព្រោះ​វា​មាន​ជីវជាតិ​ច្រើន និង​ជាតិ​សរសៃ​ដែល​អាចជួយ​ប្រឆាំងនឹង​មហារីក​ពោះវៀនធំ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com