ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿង​អស្ចារ្យ ៧​យ៉ាង​ដែល​កើតឡើង​ក្នុងពេល​អ្នក​គេង​លក់​
28, Mar 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ

​តើ​អ្នកមាន​ដឹង​ទេ​ថា ខណៈពេលដែល​អ្នក​កំពុងតែ​គេង ប្រព័ន្ធ​របស់​រាងកាយ​កំពុងតែ​ធ្វើ​រឿង​ឆ្គួ​តៗ​ជាច្រើន​? រឿង​ខ្លះ​អាចធ្វើ​ឲ្យ​អ្នក​គិត​មិន​ដល់​ដែរ​។ ប៉ុន្តែ​កុំ​បារម្ភ​អី ព្រោះ​វា​ជា​រឿង​ធម្មតា​ទេ​។ ចង់ដឹងថា​វា​ជា​រឿង​អ្វីខ្លះ ចូរ​តាមដាន​ដូចខាងក្រោម​នេះ​៖



​ស្រក​ទម្ងន់​
​អ្នក​អាច​បាត់បង់​ជាតិ​ទឹក​តាមរយៈ​ការដកដង្ហើម​ចេញ​មាន​ជាតិ​ខ្យល់​សំណើម និង​បែកញើស​ក្នុងពេល​គេង​យប់​ឡើង​។ រឿងនេះ​កើតឡើង​ក្នុងពេល​ថ្ងៃ​ដែរ​តាមរយៈ​ការ​ញ៉ាំ​ទឹក​និង​អាហារ ខណៈពេលដែល​អ្នក​មិន​បានដឹង​រឿងនេះ​ទេ​។ បើសិនជា​អ្នក​គេង​បានត្រឹមតែ ៤ ទៅ​៥​ម៉ោង​ក្នុង​មួយ​យប់ អ្នក​អាច​នឹង​លុបចោល​ការហាត់​ប្រាណ និង​ជម្រើស​របប​អាហារ​គ្រប់យ៉ាង​ដែល​អ្នក​ត្រូវធ្វើ​នៅពេល​ថ្ងៃ​។ ដើម្បី​សម្រក​ខ្លាញ់​ចង្កេះ ចូរ​គេង​យ៉ាងហោចណាស់ ៧​ម៉ោង​ក្នុង​មួយ​យប់​។

​សីតុណ្ហភាព​រាងកាយ​ចុះ​ត្រជាក់

​សីតុណ្ហភាព​រាងកាយ​អាច​នឹង​ចុះ​ត្រជាក់​បាន​។ នៅពេល​អ្នកមាន​ភាព​ស​កម្ម​នៅពេល​ថ្ងៃ មានន័យថា​អ្នក​កំពុងតែ​រំលាយ​ជាតិ​ខ្លាញ់ ដូច្នេះ​ការចុះ​សីតុណ្ហភាព​គឺជា​វិធី​មួយ​ដែល​អាច​សន្សំ​ជាតិ​ខ្លាញ់ និង​បន្ថយ​អត្រា​នៃ​ការរំលាយ​ជាតិ​ខ្លាញ់​បាន​។

​សម្ពាធ​ឈាម និង​ចង្វាក់បេះដូង​ថយចុះ​
​នៅពេល​អ្នក​សម្រាក រាងកាយ​មិនត្រូវ​ការ​ច្របាច់​ឈាម​ច្រើន ឬ​ធ្វើការ​ខ្លាំង​ឡើយ ដូច្នេះ​វា​នឹងធ្វើ​ការ​យឺត​។ សម្ពាធ​ឈាម​ត្រូវការ​ថយចុះ​នៅពេល​យប់ ដើម្បី​ផ្តល់នូវ​ប្រព័ន្ធ​របត់​ឈាម​រត់ និង​ពេលវេលា​សាច់ដុំ​បេះដូង​សម្រាក និង​ជួសជុល​។ យក​ល្អ សម្រាប់​មនុស្ស​ម្នាក់ៗ​ដែលមាន​សម្ពាធ​ឈាម​ខ្ពស់ គួរតែ​គេង​យ៉ាងហោចណាស់ ៧​ម៉ោង​ក្នុង​មួយ​ឈប់​ដើម្បី​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​បណ្តោះអាសន្ន ហើយក៏​អាច​បន្ថយ​ការកើត​ជំងឺ​បេះដូង​ដែរ​។

​សុ​បិ​ន្ត​
​បើសិនជា​អ្នក​ភ្ញាក់​ក្នុង​ពិភព​សុ​បិ​ន្ត នោះ​វា​មិន​ខុសគ្នា​នឹង​អ្វីដែល​អ្នក​កំពុងតែ​ឆ្ងល់​ឡើយ​។ ថ្វីបើ​ការស្រាវជ្រាវ​ជាច្រើន​ទៅលើ​ការ​សុ​បិ​ន្ត និង​មាន​ទ្រឹស្តី​ជាច្រើន​អំពី​មូល​ហេតុដែល​យើង​គេង​សុ​បិ​ន្ត​ក៏ដោយ តែ​សព្វថ្ងៃនេះ​វា​នៅតែ​ជា​រឿង​អាថ៌កំបាំង​នៅឡើយ​ទេ​។ អ្នកវិទ្យាសាស្ត្រ​នៅតែ​មិនទាន់​អាច​ទាញហេតុផល​អំពី​រឿងនេះ​នៅឡើយ​ទេ​។

​កម្រើកខ្លួន​មិន​រួច​
​ស្ថិតក្នុង​ស្ថានភាព​គេង​ដែល​យល់​សុ​បិ​ន្ត សាច់ដុំ​ជាច្រើន​ក្រុម​នឹង​ទៅជា​រឹង​ជាប់ ដែល​មិន​អាចធ្វើ​ឲ្យ​អ្នក​កម្រើក​បាន​ក្នុងពេល​សុ​បិ​ន្ត​ឡើយ​។ អ្នកជំនាញ​ខាង​ការ​គេង​និយាយថា វា​គឺជា​រឿង​សំខាន់ ដោយសារតែ​ស្ថានភាព​នេះ​ខួរក្បាល​កំពុងតែ​មាន​ភា​ព​សកម្ម ហើយ​ភ្នែក​ក៏​គ្រលាស់​ទៅ​គៀនៗ​ដែរ​។ រឿងនេះ​មិនកើត​ឡើង អ្នក​អាច​នឹង​ជួប​អភូតហេតុ​មួយ​ហៅថា គេង​មមើ​។​

​ផលិត​អ័រម៉ូន​លូតលាស់​
​ការ​បន្ធូរ​អារម្មណ៍​រាងកាយ​ទាំងមូល​បណ្តាលមកពី​អ័រម៉ូន​លូតលាស់ ដែល​វា​អាចជួយ​ដល់​ឆ្អឹង សាច់ដុំ និង​ជាលិកា​ផ្សេងៗ​ទៀត​លូតលាស់​។ អ័រម៉ូន​ដ៏​មាន​ប្រយោជន៍​នេះ​ត្រូវបាន​បញ្ចេញ​ឡើង​ខណៈពេលដែល​អ្នក​គេង ភាគច្រើន​គឺ​ស្ថិតក្នុង​ពេលដែល​គេង​លក់​ខ្លាំង ហើយ​វា​ក៏ត្រូវ​បាន​គេ​ចាត់​ទូក​ថា​កើតឡើង​ដោយសារតែ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ក្នុងពេល​គេង​។

​បន្ថយ​ការងារ​តម្រងនោម​
​មុខងារ​តម្រងនោម​ជាធម្មតា​គឺជា​អ្នក​ច្រោះ​ជាតិពុល​ចេញពី​ក្នុង​ឈាម​ដើម្បី​បង្កើតជា​ទឹកនោម​។ នៅពេល​អ្នក​គេង សកម្មភាព​ច្រោះ​ទឹកនោម​របស់​តម្រងនោម​នឹង​ថយចុះ ដូច្នេះ​ក៏​មិនសូវមាន​ទឹកនោម​ដែរ​។ ហេតុដូច្នេះ​ហើយ​ទើប​ទឹកនោម​នៅពេល​ព្រឹក​ច្រើនតែ​ខាប់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com