ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បើសិនជា​អ្នក​កើត​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ ត្រូវតែ​ចៀសវាង​អាហារ​ទាំងនេះ​
29, Mar 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​គឺជា​ទម្រ​ង​នៃ​ការ​រលាក​សន្លាក់​មួយ​ប្រភេទ ដែល​បង្កឡើង​ដោយ​ការ​លើស​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​ច្រើនពេក​។ នៅពេល​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ខ្លួន​កើនឡើង​ច្រើន វា​នឹងធ្វើ​ឲ្យ​មានការ​កើតជា​គ្រី​ស្តា​ល​យ៉ាង​ឈឺចាប់ ឬ​វា​កក់​ទៅ​ជុំ​សន្លាក់​បាន ហើយ​វា​ក៏បង្ក​ជាការ​ឈឺចាប់​ជា​លក្ខណៈ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​តែម្តង​។



​ទោះបីជា​យ៉ាងណាក៏ដោយ របប​អាហារ​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុងការ​ព្យាបាល និង​បង្ការ​ជំងឺ​សន្លាក់​ហ្គោ​ដ​បាន​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​អ្នក​គួរតែ​ចៀសវាង​បើសិនជា​អ្នក​កំពុង​តែមាន​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​៖

​ស្រា​បៀរ​
​ការ​ញ៉ាំ​ស្រា​បៀរ​គួរតែ​ជា​រឿង​ចៀសវាង​សម្រាប់​អ្នកជំងឺ​ងាយ​នឹង​កើត​រលាក​សន្លាក់​ហ្គោ​ដ ព្រោះតែ​វា​នឹង​បង្កើន​ចំនួន​អាស៊ីត​អ៊ុយ​រិ​ក និង​ធ្វើ​ឲ្យ​រាងកាយ​កាន់តែ​ពិបាក​ក្នុងការ​កំចាត់​វា​ចេញពី​រាងកាយ​។ ប៉ុន្តែ​ស្រា​អាចជា​ជម្រើស​ល្អ​វិញ គ្រាន់តែ​កុំ​ញ៉ាំ​ច្រើនពេក​។

​អាហារ​ធ្វើ​ពី​ទឹកដោះគោ​
​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់​ដូច​ចា ការ៉េម និង​ទឹកដោះគោ​ស្រស់​ច្រើនតែ​ជា​រឿងលើក​ទឹកចិត្ត​សម្រាប់​អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​។ ប៉ុន្តែ​ការសិក្សា​បាន​និយាយថា ការបង្កើន​ការ​ញ៉ាំ​អាហារ​ទាំងនេះ អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​រលាក​សន្លាក់​បាន​។ ចូរ​ចាំ​ថា ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដែល​មិនមាន​ជាតិ​ខ្លាញ់ ឬ​ខ្លាញ់​ទាប សឹងតែ​ល្អ​សម្រាប់​អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​។

​សាច់​ក្រហម​
​សាច់គោ​គឺមាន​សារធាតុ Purine ខ្ពស់​មួយ ដែល​គួរតែ​ចៀសវាង​។ ខណៈពេលដែល​សាច់​គ្រឿងក្នុង​ដូចជា ខួរ ថ្លើម និង​តម្រងនោម មិនមែនជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​របប​អាហារ​អាមេរិក​ឡើយ ហើយក៏​មិនល្អ​សម្រាប់​របប​អាហារ​ក្នុងស្រុក​ខ្មែរ​យើង​ដែរ​។

​អាហារ​សមុទ្រ​
​អាហារ​សមុទ្រ​មួយចំនួន​ផ្ទុក​ទៅដោយ​សារធាតុ Purine ខ្ពស់​ជាងគេ​។ វា​ក៏​ជា​អាហារ​ដ៏​អាក្រក់​បំផុត​សម្រាប់​អ្នកជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​ដែរ ជា​ពិ​សស ក្តាម បង្កង ត្រី​សមុទ្រ​តែម្តង ប៉ុន្តែ​ត្រី​សាល​ម៉ុង​ហាក់បីដូចជា​ករណី​លើកលែង​វិញ​។

​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​
​ចូរ​ចៀសវាង​ភេសជ្ជៈ​ដែល​ផ្អែមៗ​ដែលមាន​សារធាតុ Fructose ខ្ពស់​ដូចជា ភេសជ្ជៈ​ផ្លែឈើ និង​ភេសជ្ជៈ​កំប៉ុង​តែម្តង​។ ភេសជ្ជៈ​ទាំងនេះ​គឺ​ងាយ​នឹងធ្វើ​ឲ្យ​ឡើង​ទម្ងន់ ហើយ​ជាតិ​ផ្ងែ​ម​នឹង​ភ្ញោ​ច​ដល់​រាងកាយ​ផលិត​អាស៊ីត​អ៊ុយ​រិ​ក​កាន់តែច្រើន ហើយក៏​ជា​រឿង​ដែល​នាំ​ឲ្យ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​កាន់តែ​ធ្ងន់​ថែមទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com