ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការពុល​សំណរ​អាចមាន​អាកា​រៈ​អ្វី​ខ្លះទៅ​?
30, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នក​បាន​ប៉ះពាល់​នឹង​សំណរ អ្នក​ប្រហែលជា​មិន​អាចមាន​រោគសញ្ញា​អ្វី​ច្រើន​ឡើយ​។ ប៉ុន្តែ​ការដែល​មិនមាន​រោគសញ្ញា​មិនមែន​មានន័យថា អ្នក​មិនមាន​ការពុល​នឹង​វា​ឡើយ​។ អ្នក​ប្រហែលជា​កើតមាន​រោគសញ្ញា​តែម្តង​នៅពេល​វា​ជ្រៀតចូល​ទៅក្នុង​ឈាម​ក្នុង​លក្ខណៈ​គ្រោះថ្នាក់​។ ដូច្នេះ​រោគសញ្ញា​វា​អាចមាន​ដូចជា​៖



•    សម្ពាធ​ឈាម​ឡើង​ខ្ពស់​
•    ឈឺសន្លាក់ និង​សាច់ដុំ​
•    បាត់បង់​ការចងចាំ ឬ​ការ​ផ្ចង់អារម្មណ៍​
•    ឈឺក្បាល​
•    ឈឺក្រពះ​
•    អារម្មណ៍មិនល្អ​
•    បន្ថយ​ចំនួន​មេជី​វិត​ឈ្មោល​លើ​មនុស្ស​ប្រុស​
•    ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹង​រលូត​កូន កូន​ស្លាប់​ក្នុង​ផ្ទៃ ឬ​កើត​មិន​គ្រប់​ខែ​

​រោគសញ្ញា​លើ​ក្មេងៗ​
​ក្មេង​ដែល​ពុល​សំណរ​ប្រហែលជា​មិន​បង្ហាញ​រោគសញ្ញា​អ្វី​ឲ្យ​ដឹង​ឡើយ​។ យក​ល្អ​គួរតែ​យក​កូន​ទៅធ្វើ​តេស្ត​ដើម្បី​សុវត្ថិភាព​។ បើសិនជា​កូន​មាន​រោគសញ្ញា​នៃ​ការពុល​សំណរ វា​អាច​នឹងមាន​អាកា​រៈ​ដូចខាងក្រោម​នេះ​៖
•    កាច ឬ​មាន​បញ្ហា​លើ​អាកប្បកិរិយា​
•    ឈឺក្បាល
•    មាន​បញ្ហា​តម្រងនោម​
•    បាត់បង់​ការ​ស្តាប់លឺ​
•    បាត់បង់​ចំណង់​អាហារ​
•    ស្រក​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​
•    ទល់លាមក​
•    ឈឺក្រពះ​ដែល​កើត​បាត់ៗ​
•    ចង្អោ ឬ​ក្អួត​
•    ក្នុង​មាត់​មាន​រសជាតិ​ដែកៗ​
•    ឈឺ​សាច់ដុំ និង​សន្លាក់​
•    ប្រកាច់​

​បើសិនជា​កូន​អ្នក​បង្ហាញ​រោគសញ្ញា​ទាំងនេះហើយ ចូរ​ឲ្យ​គេ​ធ្វើតេស្ត​ភ្លាមៗ​។ គ្រូពេទ្យ​អាច​នឹង​វាស់​ចំនួន​សំ​ណរ​ក្នុង​ឈាម​ជាមួយនឹង​ធ្វើតេស្ត​ឈាម​ធម្មតា​។ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​បើសិន​ជាមាន​អា​ការៈពុល​សំណរ​ធ្ងន់ធ្ងរ​ដូចជា ក្អួត ឬ​ប្រកាច់​។

​ការពុល​សំណរ​អាច​ប៉ះពាល់​ដល់​ក្មេងៗ​បាន​។ បើសិនជា​អ្នកមាន​ផ្ទៃពោះ អ្នក​អាច​ចម្លង​ការពុល​នេះ​ទៅ​កូន​បាន​តាមរយៈ​ការ​លេប​របស់​អ្វី​ម​យ​យ​ដែលមាន​សំណរ ឬ​ដកដង្ហើម​មាន​ជាតិ​សំណរ​ចូល​។ ទារក​ដែល​ប៉ះពាល់​នឹង​សំណរ​មុន​កើត ប្រហែលជា​អាច​កើត​មិន​គ្រប់​ខែ ទម្ងន់​មិន​គ្រប់ ឬ​មាន​បញ្ហា​ក្នុងការ​រៀនសូត្រ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com