ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ ប្រាប់​ឲ្យ​សាធារណជន​ប្រយ័ត្ន​ការអូសទាញ​មិន​ត្រឹមត្រូវ ឲ្យ​ដាក់​ប្រាក់​បញ្ញើ
29, Mar 2018 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​២៨​ខែមីនា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការអូសទាញ​ឲ្យ​សាធារណជន ដាក់​ប្រាក់​បញ្ញើ​ជាមួយ​បុគ្គល ឬ​គ្រឹះស្ថាន​ណាមួយ ដែល​គ្មាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​នោះ​។



​ធនាគារជាតិ​បាន​ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​ជន​មួយចំនួន និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​មួយចំនួន​តូច​ដែល​បាន​កម្លា​យ​ខ្លួន​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល កំពុង​អូសទាញ​ប្រជាពលរដ្ឋ តាមរយៈ​ការប្រមូលប្រាក់​បញ្ញើ​ពី​សាធារណជន​ក្រោមរូបភាព កិច្ចសន្យា​ខ្ចីប្រាក់ និង​ការផ្ដល់​អត្រា​ការប្រាក់​ខ្ពស់​»​។​

​ក្រៅពី​ធនាគារពាណិជ្ជ (​ឧទាហរណ៍ ធនាគារ​អេស៊ីលីដា​)  មានតែ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៧ ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​។ គ្រឹះស្ថាន​ទាំងនោះ រួមមាន ប្រា​សាក់​, វី​សិន​ហ្វា​ន់​, ហត្ថា​កសិករ​, អេ​អឹម​ខេ​, ក្រេ​ឌី​ត​, អម្រឹត​, អិ​ល​អូ​អិ​ល​ស៊ី​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ​។​

​ធនាគារជាតិ​បានផ្ដល់​លេខ​ទូរស័ព្ទ​ទំនាក់ទំនង (Hotline)៖ ០៩៨ ២២០ ០០២/ ០៨៥ ៦០០ ០០៣/ ០៩៧ ២៧៨ ៣០៣០/ ០៩៨ ២២០ ០០១  ដើម្បី​អាច​ឲ្យ​ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន អាច​សាកសួរ​ជុំវិញ​បញ្ហា​នេះ​៕



Tag:
 កម្ចី​
  បញ្ញើ​
© រក្សាសិទ្ធិដោយ thmeythmey.com