ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​ច្រើន ប៉ុន្តែ​មិន​ឡើង​ទម្ងន់​សោះ តិច​កើត​ព្រូន​ទៅ​?
30, Mar 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សំណួរ ៖ ខ្ញុំ​ញ៉ាំ​ច្រើនណាស់ ប៉ុន្តែ នៅតែមាន​ទម្ងន់​ស្រាល ហាក់​គ្មាន​សុខ​ភាពល្អ​ទាល់តែសោះ តើ​ខ្ញុំ​កើត​អ្វី​ទៅ​? ព្រូន ប៉ា​រ៉ា​សិត ឬ​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​ទេ​ដឹង​។​



​គ្រូពេទ្យ​ធ្លាប់​លឺ​រាប់មិនអស់​នោះទេ នៅពេលដែល​អ្នកជំងឺ​និយាយថា គាត់​នៅតែ​ស្គម ទោះបីជា​ញ៉ាំ​ច្រើនយ៉ាង​ណាក៏ដោយ​។ យ៉ាងណាមិញ ចូរ​អាន​អត្ថបទ​នេះ​ដោយ​យកចិត្តទុកដាក់ នោះ​អ្នក​ដែល​ចង់​ឡើង​គីឡូ ប្រហែលជា​មានសង្ឃឹម​ខ្ពស់ជាង​មុន​មិនខានឡើយ​។​

​បរិភោគ​ច្រើន ប៉ុន្តែ ហេតុអ្វី​មិន​ធាត់​?

​បងប្អូន​ត្រូវ​ចាំ​ថា អ្នក​បរិភោគ​ច្រើន ក៏មាន​រាងកាយ​ស្គមស្គាំង​ដែរ​។ ទម្ងន់​មិន​ឡើង មិនមែន​បណ្តាលមកពី​ប៉ា​រ៉ា​សិត​តែមួយ​មុខ​នោះទេ​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​អស់កម្លាំង រាងកាយ​ចុះខ្សោយ រាគ ញ័រ​ដៃ​ញ័រ​ជើង បែកញើស ... វា​អាច​បណ្តាលមកពី​ជាតិពុល​ក្នុង​រាងកាយ​របស់​អ្នក​ច្រើនពេក​។ បើ​មាន​ក្អក ហើយ​ក្អក​រ៉ាំរ៉ៃ វា​អាច​បណ្តាលមកពី​ជំងឺរបេង​។ ហើយ​វា​ក៏​អាច​បណ្តាលមកពី​មូលហេតុ​ធ្ងន់ធ្ងរ​ផ្សេងទៀត ដូចជា​ជំងឺមហារីក និង​អេដស៍​។​

​ក្រៅពីនេះ ការបរិភោគ​អាហារ​គ្មាន​គុណភាព អាហារ​កំប៉ុង អាហារ​លឿនៗ ក៏​មិន​ងាយ​ធ្វើ​ឲ្យ​អ្នក​ឡើង​គីឡូ និង​មាន​សុខ​ភាពល្អ​នោះទេ​។​

​តើ​អ្នកធ្វើ​ដូចម្តេច​ទើប​ដឹងថា​មាន "​ប៉ា​រ៉ា​សិត​" ក្នុង​រាងកាយ​របស់​អ្នក​?

​ចំពោះ​ពពួក​ព្រូន ឬ​ប៉ា​រ៉ា​សិត បើ​អ្នកមាន​វា អ្នក​អាច​នឹង​ស្គមស្គាំង ឈឺសន្លាក់ ឈឺ​ចុកចាប់​ក្នុង​ពោះ ឬ​ក្អួតចង្អោរ​ជាដើម​។ ជួនកាល អ្នក​អាច​មើលឃើញ​វា​តាមរយៈ​លាមក ពេល​អ្នក​បត់ជើងធំ​។​

​ក្នុងករណី​ភាគច្រើន វា​អាចធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​សើរ​ស្បែក និង​រមាស់​រន្ធ​គូថ​ជាប់ ជាពិសេស​នៅពេល​យប់​។​

​ដង្កូវ​ពោះវៀន​មួយចំនួន​មាន​សភាព​គ្រោះថ្នាក់​ខ្លាំង ពីព្រោះ វា​អាច​នឹង​បឺត​ជញ្ជក់​យក​ឈាម​ពី​អ្នកជំងឺ ហេតុនេះហើយ​បានជា​អ្នកជំងឺ​ស្លេកស្លាំង គឺ​ដោយសារតែ​ការហូរ​ឈាម​បែប​នេះឯង​។​

​ប្រសិនបើ​អ្នកមាន​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ ជាពិសេស ប្រសិនបើ​បរិភោគ​ច្រើន ប៉ុន្តែ នៅតែ​ស្គម ចូរ​ប្រញាប់​ទៅ​ជួប​វេជ្ជបណ្ឌិត​ជំនាញ ហើយ​បើ​ចង់ដឹង​កាន់តែច្បាស់ ចូរ​យក​លាមក​របស់​អ្នក​ទៅពិនិត្យ​នៅ​មន្ទីរពិសោធន៍​ផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com