ពីនេះ ពីនោះ
ពលរដ្ឋ​ខ្មែរ​មួយចំនួន យល់ច្រឡំ​រវាង​ពាក្យ «​ចោងហោង​» និង «​ច្រហោង​»
01, Apr 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពាក្យ «​ចោងហោង និង​ច្រហោង​»  មានន័យ​មិន​ដូចគ្នា​ទេ ហើយ​ការប្រើប្រាស់ ក៏​ផ្សេងគ្នា​ដែរ​។

 
​វចនានុក្រម​ខ្មែរ​របស់​ព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​ចោងហោង​» ថា ព្រហើន ដែល​ច្រឡោត​ខាម ច្រឡើសបើស កោងកាច ឈ្លានពាន ឥតមាន​សេចក្តី​គោរព ដូចជា​គេ តែ​និយាយថា មនុស្ស​ចោងហោង ឬ​មនុស្ស​ព្រហើន ជាដើម​។ 
 
​ចំពោះ​ពាក្យ «​ច្រហោង​» គឺ​សំដៅលើ​ការ​អង្គុយ ដាក់​បាតជើង​ទាំងពីរ​ជាប់​នឹង​ផ្ទៃ​បញ្ឈរជង្គង់ គូទ​ផុតពី​ផ្ទៃ​។ យើង អាច​និយាយថា អង្គុយច្រហោង មិនមែន​អង្គុយ​ចោងហោង​នោះទេ​៕  
 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com