ជាតិ
សង្គមជាតិ
ក្នុងខែមីនា មនុស្សស្លាប់១៥៥នាក់ និងរបួស៤២៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍
× ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើង២២២លើក បណ្តាលឲ្យមនុស្សស្លាប់១៥៥នាក់ និងរបួសធ្ងន់-ស្រាល៤២៧នាក់។ នេះបើតាមគេហទំព័រនៃអគ្គស្នងការនគរបាលជាតិ។
អគ្គស្នងការនគរបាលជាតិ បានចុះផ្សាយថា មូលហេតុ ដែលបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍ កើតឡើង មានដូចជា បើកបរល្មើសល្បឿនកំណត់, មិនគោរពសិទ្ធិអាទិភាពគ្នា, មិនប្រកាន់ស្តាំ, វ៉ាប្រជែង, បត់ឆ្វេង-ស្ដាំ , ស្រវឹង, ងងុកដេក និងកត្តាយានយន្ត ជាដើម។ បើតាមប្រភពខាងលើ ក្នុងខែកុម្ភៈ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង២៥៣លើក ដោយមានអ្នកស្លាប់១៥៧នាក់ និងអ្នករបួស ៤១២នាក់៕
Tag:
គ្រោះថ្នាក់ចរាចរណ៍
ស្លាប់-របួស
© រក្សាសិទ្ធិដោយ thmeythmey.com