ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​មក​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​គង់​ពិនិត្យ​សុខភាព​នៅ​ប៉េកាំង​រយៈពេល​១​ខែ
02, Apr 2018 , 4:17 pm        
រូបភាព
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បាន​យាង​មកដល់​រាជធានី​ភ្នំពេញ​វិញ​ហើយ នា​រសៀល​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២0១៨​នេះ​។


​ព្រះករុណា​ព្រះមហាក្សត្រ និង​សម្តេចម៉ែ បាន​យាង​និវត្តន៍​ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បន្ទាប់ពី​គង់​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ទីនោះ​អស់​រយៈពេល​ប្រមាណ​ជាមួយ​ខែ​កន្លងមក​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊​ន សែន និង​សម្តេច ប៊ុន រ៉ានី រួមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួនទៀត បាន​អញ្ជើញ​ទទួល​ព្រះរាជដំណើរ​នៃ​ការយាង​ត្រឡប់មក​កម្ពុ​ជា​វិញ​របស់​ព្រះមហា​ក្ស​ក្សត្រ​៕

Tag:
 ​ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com