ជាតិ
សេដ្ឋកិច្ច
ធ្លាប់​លួច​តម្រិះ​កាល​នៅ​ជា​អ្នករត់​តុ ឥឡូវ​អ្នកស្រី នាសា ពង្រីក​ហាង​កាហ្វេ​ដល់​ទៅ​៦
03, Apr 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទោះបីជា​ហាង​កាហ្វេ​បើក​ជា​ហូរហែ តែ​ឧស្សាហកម្ម​កាហ្វេ​នៅ​កម្ពុជា នៅតែ​ទទួលបាន ការចូល​ប្រឡូក​ពី​អាជីវករ​ថ្មីៗ​ជា​បន្តបន្ទាប់​។ ម្ចាស់​ហាង​កាហ្វេ​យីហោ អា​មួ (Café Amour) អ្នកស្រី  គឹម ច័ន្ទ​នាសា ដែល​ឈាន​ជើង​ចូល​ឧស្សាហកម្ម​នេះ​ជិត​មួយឆ្នាំ​មកហើយ បង្ហាញ​ក្ដី​ជឿជាក់ថា អាជីវកម្ម​របស់​អ្នកស្រី​នឹង​បង្កើតបាន​យីហោ​មួយ​ល្បី ដូចនឹង​កាហ្វេ​ម៉ាក​ល្បីៗ (​ប្រេន​) ដទៃទៀត​ក្នុង​ទីផ្សារ​កម្ពុជា​ដូច្នោះ​ដែរ​។



​អ្នកស្រី​អះអាងថា អាជីវកម្ម​កាហ្វេ​នេះ​ផ្ដោត​សំខាន់​តែ​ទៅលើ​ចំណុច​មួយគត់ គឺ​រសជាតិ​។ ហើយ​រសជាតិ​នេះ អ្នកស្រី​បាន​លួច​រៀន កាល​នៅ​ធ្វើការ​រត់​តុ​ក្នុង​ហាង​កាហ្វេ​មួយ​នៅក្រៅ​ប្រទេស​។​

​សូម​ស្ដាប់​បទ​សម្ភាស​រវាង លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី គឹម ច័ន្ទ​នាសា ខាងក្រោម​នេះ​៖




​មិន​ដល់​មួយឆ្នាំ​ផង កាហ្វេ Amour ដែល​លក់​ក្នុងតម្លៃ​ក្នុង​រង្វង់ ៧០០០​រៀល បាន​ពង្រីក​ខ្លួន​ដល់​ទៅ ៦​ទីតាំង​ហើយ​នៅ​ភ្នំពេញ និង​បណ្ដា​ខេត្ត តាមរយៈ​ការលក់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ដល់ដៃ​គូ ។ អ្នកស្រី គឹម ច័ន្ទ​នាសា ជឿជាក់​លើ​គុណភាព​រសជាតិ​កាហ្វេ​របស់ខ្លួន ដែល​នឹងធ្វើ​ឲ្យ​អ្នកស្រី​ឈរជើង​បានយូរ និង​ពង្រីក​អាជីវកម្ម​មួយ​នេះ​ឲ្យ​កាន់តែ​ល្បី​។



​អ្នកស្រី​ចង់​ប្រើ​ចំណេះ​ដែល​ខ្លួន​មាន​លើ​ផ្នែក​កាហ្វេ ដើម្បី​បង្កើត​យីហោ​កាហ្វេ​មួយ ដែល​សាធារណជន​ទទួលស្គាល់​។ អ្នកជំនួញ​ស្ត្រី​រូបនេះ បាន​រៀន​ចេះ​ឆុង​កាហ្វេ​តាមរបៀប​បរទេស កាលពី​អ្នកស្រី​បម្រើ​ការងារ​ក្រៅ​ម៉ោង​នៅក្នុង​ភោ​ជនី​ដ្ឋា​ន​មួយកន្លែង​ក្នុងប្រទេស​អង់គ្លេស​។ កាលនោះ អ្នកស្រី​ជា​អ្នក​តុ ពោល​គឺជា​អ្នក​លើក​កាហ្វេ​ជូន​ភ្ញៀវ មិនមែនជា​អ្នក​ឆុង​កាហ្វេ​នោះទេ តែ​ដោយ​ចិត្ត​ចង់​ចេះ អ្នកស្រី​ព្យាយាម​មើល​វិធី​ឆុង​របស់គេ និង​សាកល្បង​ធ្វើ​។

​អង់គ្លេស​វិញ​។ រយៈពេល ១០​ឆ្នាំ​ក្រោយមក គឺ​ក្នុងអំឡុង​ពាក់កណ្ដាល​ឆ្នាំ​២០១៧ អ្នកស្រី​បានសម្រេច​ចិត្ត​បើកហាង​កាហ្វេ​មួយ​នេះ ដោយមាន​ការគាំទ្រ​ពី​ស្វាមី​របស់ខ្លួន ពិសេស​លើ​ផ្នែក​ហិរញ្ញវត្ថុ ។​

​ទោះបី​អ្នកស្រី​សិក្សា​បាន​ត្រឹម​មួយឆ្នាំ​ក្នុង​មហាវិទ្យាល័យ​នៅ​អង់គ្លេស តែ​អ្នកស្រី​បានបញ្ចប់​បរិញ្ញាបត្រ​នៅ​កម្ពុជា​រួចទៅហើយ មុននឹង​ចេញទៅ​ក្រៅប្រទេស​៕






Tag:
 startup
  Amour
  គឹម ច័ន្ទ​នាសា​
© រក្សាសិទ្ធិដោយ thmeythmey.com