ពីនេះ ពីនោះ
«​ពាក្យ​» និង «​ព្យាង្គ​» ខុសគ្នា​ដូចម្តេច​?
03, Apr 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ពាក្យ​» គឺជា​ភាសា ឬ សម្តី ដែលមាន​អត្ថន័យ​គ្រប់គ្រាន់ ចំពោះ​សភាវៈ ឬ វត្ថុ​អ្វីមួយ​។ ចំណែកឯ ព្យាង្គ គឺជា​សំឡេង​មួយ​ម៉ាត់ៗ ដែលមាន​នៅក្នុង​ពាក្យ​ណាមួយ​។​



«​ពាក្យ​» ដូចជា កន្ទក់កន្ទេញ​, កន្ត្រេកកន្ត្រាក​, ក្រឡេចក្រឡុច​, ក្រអឺតក្រទម​, គគ្រឹកគគ្រេង​, គន្លិកគន្លាក់​, គ្រមិងគ្រមាំង​, ចចាមអារ៉ាម​, ច្រងេងច្រងាង​, ឧដុង្គឧត្តម​, អំពិលអំពែក ។​ល​។ ពាក្យ​ទាំងនេះ គឺ​សុ​ទ្ទ​តែមាន​បួន​ព្យាង្គ ឬ​និយាយ​ត្រឡប់មកវិញ សំឡេង​បួនៗ​ម៉ាត់ មាន​ក្នុង​ពាក្យ​ទាំងនេះ​។ ជាក់ស្តែង ដូចជា ពាក្យ កន្ទក់កន្ទេញ មាន​បួន​ព្យាង្គ គឺ កន​-​ទក់​-​កន​-​ទេញ​។
​ដូច្នេះ «​ព្យាង្គ​» មិនមែនជា​ពាក្យ​ទេ តែ​ព្យាង្គ គឺជា​សំឡេង​មួយ​ម៉ាត់ៗ ដែលមាន​នៅក្នុង​ពាក្យ​ណាមួយ​។

​យ៉ាងណា នៅក្នុង​ភាសា​ខ្មែរ «​ពាក្យ​» ជាច្រើន មាន​តែមួយ​ព្យាង្គ​។ «​ពាក្យ​» ដែលមាន​តែមួយ​ព្យាង្គ មានដូចជា កាន់​, ខឹង​, គិត​, ឃើញ​, ងាយ​, ចាំ​, ឆេះ​, ជួយ​, ឈឺ​, ញ៉ាំ​, ដើរ​, ឋិត​, ឌឺ ។​ល​។ ពាក្យ​ទាំងនេះ សុ​ទ្ទ​តែមាន​មួយ​ព្យាង្គ​។

​ប្រភព​៖ វចនានុក្រម​វចនានុក្រម សម្តេច ជួន ណាត​


© រក្សាសិទ្ធិដោយ thmeythmey.com