ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ដឹង​អត់ថា ផ្លែ​ឪឡឹក​អាចជួយ​ឲ្យ​សក់​លូតលាស់​ល្អ​បាន​!!!
03, Apr 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកមាន​ដឹង​ទេ​ថា ផ្លែ​ឪឡឹក​គឺមាន​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​សុខភាព​សក់ ជាពិសេស​នៅពេល​ញ៉ាំ​វា និង​យក​វា​ទៅ​លាប​លើ​សក់​តែម្តង​។ ជាតិ​ទឹក​ដ៏​ច្រើន​ដែលមាន​ក្នុង​ផ្លែ​ឪឡឹក​នឹង​បង្កើត​នូវ​ភាព​អស្ចារ្យ​សម្រាប់​សក់​អ្នក​បាន​។ ផ្លែ​ឪឡឹក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម កាលស្យូម វីតាមីន B6, C ។​ល​។ វីតាមីន C ដ៏​ខ្ពស់​ក្នុង​ផ្លែ​ឪឡឹក​អាចជួយ​ដល់​សក់​ឲ្យ​មាន​សុខ​ភាពល្អ​បាន​។



​ជម្រុញ​ដល់​ការលូតលាស់​សក់​
​ផ្លែ​ឪឡឹក​ផ្ទុក​ទៅដោយ​សារធាតុ Citrulline ដែលជា​អាស៊ីតអាមីណេ​មួយ​ប្រភេទ​នឹង​បំ​លែង​ទៅជា Arginine ក្នុង​រាងកាយ ហើយ​វា​ក៏​ជា​សារធាតុ​ត្រៀមខ្លួន​ទៅជា​ណៃ​ទ្រិ​ច​អុកស៊ីត ក្នុងការ​ជម្រុញ​ដល់​សរសៃឈាម​រីក​ធំ​ដែរ​។ សរសៃឈាម​ទាំងអស់​ក្នុង​រាងកាយ​មនុស្ស​យើង​រួមទាំង​ស្បែកក្បាល​ផងដែរ​នោះ សុទ្ធតែ​ត្រូវការ​មាន​សុខ​ភាពល្អ​ទើប​ធ្វើការ​បានល្អ​បំផុត​។ នៅពេល​សរសៃឈាម​នៅ​ស្បែកក្បាល​ទៅជា​រីក​ធំ វីតាមីន និង​ជីវិត​ដែលជា​តម្រូវការ​នោះ​នឹង​អាច​ជួសជុល និង​ផលិត​សារធាតុ Keratin ដែល​ជម្រុញ​ដល់​ការ​ដុះ​សក់​ប្រកបដោយ​សុខភាព​ល្អ​បាន​ហើយ​។

​បង្ការ​ការ​បែក​ចុង​របស់​សក់ និង​ជ្រុះ​សក់​
​ប្រេង​គ្រាប់​ផ្លែ​ឪឡឹក ដែល​គេ​ស្គាល់​ថា Kalahari Oil ផ្ទុក​ទៅដោយ​សារធាតុ​ជាច្រើន​ដែល​ប្រឆាំង​ការ​រលាក និង​អង់​ទី​អុកស៊ីដ​ង់​ដែល​ជួយ​បង្កើន​របត់​ឈាម​រត់​នៅ​ស្បែកក្បាល ព្រមទាំង​ផ្តល់​សំណើម​បាន​ថែម​ទៀតផង​។ កាលណា​ឈាម​ទៅដល់​ស្បែកក្បាល​កាន់តែច្រើន ចំនួន​នៃ​ការ​ជ្រុះ​សក់​ក៏​តិច​ដែរ​។

​ផ្តល់​សំណើម​ដល់​សរសៃសក់​
​ធាតុ​ផ្សំ​មួយ​របស់​ផ្លែ​ឪឡឹក​គឺ​វា​ជា​អាហារ​ដែល​ផ្តល់​សំណើម​ល្អ​បំផុត​។ ក្រៅពី​អាស៊ីតអាមីណេ វីតាមីន និង​ទឹក ផ្លែ​ឪឡឹក​មាន​ជីវជាតិ​ច្រើន​ដែល​អាច​បង្គ្រប់​ជាតិ​ទឹក​ដល់​សក់​បាន​ពី​ខាងក្នុង​ចេញមក​វិញ​។ ការ​ញ៉ាំ​ផ្លែឈើ​នេះ​ទៀងទាត់​នឹង​បង្គ្រប់​ជាតិ​ទឹក​ដល់​រាងកាយ ព្រមទាំង​សរសៃសក់​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com