ជាតិ
កាណូត​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក ពី​ព្រែក​ព្នៅ​-​តាខ្មៅ នឹងដាក់​ដំណើរការ​នៅ​ថ្ងៃទី​៦ ខែមេសា
04, Apr 2018 , 8:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងដឹកជញ្ជូន
រូបភាពពីហ្វេសប៊ុកក្រសួងដឹកជញ្ជូន
ដោយ:
​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹងដាក់​ឲ្យ​ដំណើរការ​កាណូត​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក ពី​ព្រែក​ព្នៅ​-​តាខ្មៅ នៅ​ថ្ងៃទី​៦ ខែមេសា នេះ មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។



​មកដល់ពេលនេះ ក្រុមការងារ​ក្រសួង​ដឹកជញ្ជូន បាន​ដំឡើង និង​ត​ភ្ជាប់​ផែបណ្ដែត​ទឹក រួមទាំង​សម្ភារ​ដឹក​អ្នកដំណើរ​ជិត​រួចរាល់​ទៅតាម​ការគ្រោងទុក​ហើយ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង លោក ចាន់ តារា អគ្គនាយករង នៃ​អគ្គនាយកដ្ឋានដឹកជញ្ជូន​។​

​ចំពោះ​ការដាក់​ឲ្យ​ដំណើរការ​សាកល្បង​នៅ​ថ្ងៃទី​៦ ខែមេសា​នេះ លោក ចាន់ តារា មិនទាន់​អាច​បញ្ជាក់​ពី តម្លៃ​សេវា​នៃ​ការធ្វើដំណើរ​តាមផ្លូវ​ទឹក ដែល​កំណត់​យក​ពី​សាធារណៈជន​នៅឡើយ​ទេ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក​បន្ថែមថា​៖« ការយក​តម្លៃ​នេះ​គឺ​សម្រេច​ពី​ថ្នាក់លើ​ជា​អ្នកកំណត់ ថា​យក ឬ​មិន​យក​ប៉ុណ្ណោះ​»​។​



​ដូចគ្នានេះដែរ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​៤ មេសា នេះ នឹងដាក់​អោយ​ដំណើរការ​ជា​បណ្ដោះអាសន្ន រថភ្លើង ប៉ោយប៉ែត​-​សេរី​សោ​ភ័​ណ្ឌ ហើយ​ការធ្វើដំណើរ​តាម​រថភ្លើង​នេះ មិន​យកប្រាក់​ទេ​រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។ ការធ្វើដំណើរ​តាមផ្លូវ​ដែក​នេះ នឹង​អនុញ្ញាតអោយ​ផ្ទុក​មនុស្ស​បានត្រឹមតែ ១០០​នាក់ ទាំង​ឈរ និង​អង្គុយ​។ ការផ្តល់សេវា​ដឹក​ជញ្ជូន ក្នុង​មួយថ្ងៃ ៣​ជុំ ស្មើនឹង ៦​ជើង​ទៅមក​៕


Tag:
 នាវា​-​រថភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com